Wow កោះកុងសង្ក្រាន្តឆ្នាំនេះពិតជាប្លែកអស្ចារ្យ

នៅឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ខេត្តកោះកុង ក៏មិនចាញ់ខេត្តផ្សេងៗទៀតដែរ ដោយមានការរៀបចំព្រឹត្តិការណ៍កោះកុងសង្ក្រាន្ត ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិទៅទស្សនាកម្សាន្ត ជាមួយនឹងកម្មវិធីសប្បាយៗជាច្រើន ជាពិសេសយើងសង្កេតឃើញមានការរៀបចំតុបតែងក្នុងខេត្ត គួរអោយទាក់ទាញ និងមានមតិប្រិយមិត្តខ្លះបានលាន់មាត់សរសើរជាបណ្តើរៗថា ការរៀបចំកោះកុងសង្ក្រាន្តឆ្នាំនេះ មានភាពទាក់ទាញជាឆ្នាំមុន។

គួរបញ្ជាក់ថា ការរៀបចំកោះកុងសង្ក្រាន្តនេះ ក្រោមការដឹកនាំដោយផ្ទាល់ ពីសំណាក់ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏ដូចជាការចូលរួមយ៉ាងសកម្មពីសំណាក់កម្លាំងនៃសហភាពសហព័ន្ធយុវជនខេត្តកោះកុង មន្ត្រីរាជការ កងកម្លាំង បានរួមគ្នារៀបចំព្រឹត្តិការណ៍កោះកុងសង្ក្រាន្តដើម្បីលើកកម្ពស់វិស័យទេសចរណ៍ខេត្ត ក៏ដូចជាដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះផងដែរ។