ខេត្តមណ្ឌលគិរី​ឆ្នាំនេះ មាន​​ការរៀបចំ​ស​ង្ក្រា​ន្ត​ល្អ​ប្លែក​ដ៏​ទាក់ទាញ

(មណ្ឌលគិរី​)៖ ដើម្បី​ត្រៀម​អបអរសាទរ​កម្មវិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ឆ្នាំកុរ​នេះ ខេត្ត​មណ្ឌលគិរី​បានបង្ហាញ​នូវ​ការរៀបចំ​ដ៏​ល្អ​ខុសប្លែក​ពី​ឆ្នាំមុនៗ​ក្រោម​ការរៀបចំ​ឡើង​ពី​ថ្នាក់ដឹកនាំ​ខេត្ត​រួមទាំង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​។
ក្នុងនោះ​កម្មវិធី​សប្បាយៗ​ជាច្រើន​សម្រាប់​ជនរួមជាតិ​ក៏មានដែរ​សូម​មើល​នូវ​ខាងក្រោម​ព្រមទាំង​ទិដ្ឋភាព​នៃ​ការ​រចនា​៖

-​ការ​ទស្សនា​ភូមិ​វប្បធម៌​ជនជាតិដើម​ភាគតិច

-ការ​ទស្សនា​សៈយ​ក្ស ឬ សាស់​យក្ស​ធំជាងគេ

​-ការលេង​ល្បែង​កម្សាន្ត​ក្នុង​តំបន់​ត្រជាក់ចិត្ត ​ -​ទាញ​ព្រាត់​លើទឹក​សាប៊ូ​

-​ប្រដាល់សេរី​ធ្លាក់ទឹក​

-​ជិះ​កង់​ឆ្លងកាត់​តំបន់​ឧ​ប​សគ្គ​

-និង​មាន​ល្បែង​ប្រជាប្រិយ​ជាច្រើន​ទៀត ដូចជា​ឡើង​សសរ​ខ្លាញ់ បោះ​អ​ង្គុ​ញ ចោល​ឈូង ចាប់​ទា​ក្នុង​ទ្រុង។​ល​។ ព្រមទាំងបាន​ភ្លក​នូវរសជាតិ​ម្ហូប​ជនជាតិ​ដែល​ពេញនិយម​ទាំង​២២មុខ​ទៀតផង៕