ហ្គូហ្គោលនិយាយថាបញ្ហាហើបអេក្រង់របស់ Pixel 5 មិនប៉ះពាល់ដល់ប្រព័ន្ធការពារជំរាបទឹកទេ

កាលពី​កន្លងទៅ អ្នក​ប្រើ​ប្រាស់ Pixel 5ជាច្រើន​នាក់​បាន​រាយការណ៍ទៅកាន់ Google ដោយទូរសព្ទរបស់​ពួក​គេត្រូវ​បាន​ហើប​អេក្រង់​ឡើងពីតួរទូរសព្ទ​ដោយ​គ្មានមូលហេតុ។ ការហើបអេក្រង់​បែប​នេះ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​មាន​ការព្រួយ​បារម្ភដោយសារ​តែ​ខ្លាច​ការ​ហើប​អេក្រង់​នេះ​បង្ករ​អោយមានការលេចជ្រាបទឹក​ចូលក្នុង​ម៉ាស៊ីន ព្រោះទូរសព្ទនេះ​មាន​មុខងារ​ការពារទឹក​ និងដីកម្រិត IP68។

ជុំវិញ​ករណីខាងលើ Google បាន​ចេញ​មុខបកស្រាយថា​ខ្លួន​បាន​ទទួល​ស្គាល់​លើ​បញ្ហានេះហើយ លើសពីនេះក្រុមហ៊ុន​ក៏បានបកស្រាយផងដែរថាបញ្ហានេះនឹងមិន​ប៉ះពាល់​ដល់​អាវក្រោះ​ការ​ពារ​ទឹក​ឡើយ។

ដោយ៖ Vireak