ការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២០ ចាប់ផ្តើមនាខែវិច្ឆិកាវិញហើយ

(ភ្នំពេញ)៖ នៅសាលប្រជុំនាយកដ្ឋានសិស្សនិស្សិតនៃហុកីឡដ្ឋានជាតិ នាល្ងាចថ្ងៃ៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ដួង មាសចំរើន ប្រធាននាយកដ្ឋានសិស្សនិស្សិត បានដឹកនាំកិច្ចប្រជុំពិនិត្យ លើការងារប្រកួតកីឡា សិស្សបឋមថ្នាក់ជាតិលើកទី១ ឡើងវិញ បន្ទាប់ពីពន្យាពេល អស់ពេលជាច្រើនខែ ដោយសារកូវីដ១៩ ។

លោក លោក ដួង មាសចំរើន បានប្រាប់ឲ្យដឹថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ លើកទី១ ឆ្នាំ ២០២០ យើងនឹងប្រព្រឹត្តចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២០វិញ ដោយមាន ៨ប្រភេទកីឡារួមមាន កីឡាបាល់ទះ បាល់បោះ បាល់ទាត់ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូWT និងតេក្វាន់ដូITF។

លោកបានបញ្ជាក់ថា តាមផែនការមេ ការប្រគួតនេះប្រព្រឹត្តចាប់ពីថ្ងៃទី២៥ ខែមីនាដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២០ តែដោយសារមេរោគ កូវីដ១៩ ទើបលើកបែបនេះ។

លោកបានបន្តថា សម្រាប់ទីលាន ដែលបានជ្រើសរើសមានចំនួន ៤ក្នុងនោះមាន៖ ទីលានក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាវិទ្យាល័យច្បារអំពៅ និងវិទ្យាល័យបឹងកេងកង៕

ដោយ៖ កូនដូច

សម្រួលផ្សាយ៖ Micheal