តើអ្វីទៅជា 5G Network Slicing?

ចំនុចមួយក្នុងចំនោមចំនុចដែលមានលក្ខណះឆ្នៃប្រឌិតបំផុត (most innovative aspects) នៃហេដ្ឋារចនាសម្ព័ន្ធ 5G គឺការអាស្រ័យរបស់វាលើ 5G network slicing (ចម្រៀកបណ្តាញឡូសិក), ដែលតាមរយះបណ្តាញឡូសិកនេះ នឹងអនុញ្ញាត្តិអោយបណ្តាប្រតិបត្តិករផ្តល់នូវចំណែកទាំងឡាយនៃបណ្តាញរបស់ខ្លួន សំរាប់ករណីប្រើប្រាស់ (user case) ជាក់លាក់សំរាប់អតិថិជនទាំងឡាយ, មិនថាករណីប្រើប្រាស់ទាំងនោះជា smart home, រោងចក្រប្រើ IoT, រថយន្តតរភ្ជាប់បណ្តាញបើកបរដោយខ្លួនឯង, រឺ បណ្តាញថាមពល smart energy grid នោះទេ។

ករណីប្រើប្រាស់និមួយៗនឹងទទួលបានសំនុំពិសេសដោយឡែកមួយនៃធនធាន និងតូប៉ូបណ្តាញដែលធ្វើអោយមានប្រសិទ្ធិភាពខ្ពស់បំផុត (optimized resources and network topology) ពោលគឺគ្របដណ្តប់លើកត្តាទាំងឡាយដែលបានកំនត់ជាក់លាក់ (ជាកិច្ចព្រមព្រៀងតាមកិរិតសេវាកម្ម Service Level Agreement, SLA) ដូចជាលទ្ធភាពនៃការតរភ្ជាប់ (connectivity), ល្បឿន, ព្រមទាំងកាប៉ាស៊ីតេ (capacity) ដែលស៊ីគ្នានឹងសេចក្តីត្រូវការនៃ application នោះ។

មូលដ្ឋាននៃ 5G Network Slicing

Network slicing គឺជាប្រភេទមួយនៃស្ថាបត្យកម្មបណ្តាញនិម្មិត (virtual networking) ដែលនៅក្នុងជំពូកជាមួយនឹង software-defined networking (SDN) និង network functions virtualization (NFV) ដែរ ជាបច្ចេកវិទ្យានិម្មិតកម្មពីរដែលទាក់ទងគ្នាដ៏ជិតស្និត ដែលកំពុងផ្លាស់ប្តូរបណ្តាញទំនើបឈានទៅស្វ័យប្រវត្តិកម្មដែលផ្អែកលើសូហ្វ៊ែ (software-based automation)។ SDN និង NFV អនុញ្ញាត្តិអោយមានលទ្ធភាពសម្របទៅតាមធនធានបណ្តាញ(network flexibility) បានប្រសើរជាងតាមរយះការបំបែក (partitioning) ស្ថាបត្យកម្មបណ្តាញ (network architectures) ចេញជាបណ្តាសមាសធាតុផ្សំនិមិត្ត (virtual elements)។ ជាមូលដ្ឋានសំខាន់, network slicing អនុញ្ញាត្តិអោយមានការបង្កើតបណ្តាញនិម្មិត (virtual networks) ជាច្រើននៅពីលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលប្រើប្រាស់រួមគ្នា (shared physical infrastructure) មួយ។

នៅក្នុងសេណារីយ៉ូបណ្តាញនិម្មិត (virtualized network) នេះ, សមាសធាតុផ្សំជារូបវន្ត (physical components) ទាំងឡាយគឺជាសមាសធាតុបន្ទាប់បន្សំ ហើយបណ្តាចំណែកជាឡូសិក (software-based) មានសារះសំខាន់លើសអ្វីទាំងអស់, ផ្តល់កាប៉ាស៊ីតេដល់បំណងជាក់លាក់យ៉ាងរស់រវើក, អាស្រ័យលើសេចក្តីត្រូវការ។ នៅពេលសេចក្តីត្រូវការប្រែប្រួល, ធនធាននឹងអាចត្រូវបានបំរុងទុកទៅតាមនោះដែរ។ ដោយប្រើប្រាស់បណ្តាធនធានរួមដូចជា storage និង processors, network slicing អនុញ្ញាត្តិអោយមានការបង្កើតចម្រៀកៗ (slices) ដែលបំរ៉ុងទុកសំរាប់មុខងារបណ្តាញឡូសិក (logical), ដែលឯករាជ្យ (self-contained), និងមុខងារជាចំណែកៗ (partitioned)៕

ប្រភព៖ សន្តិសុខបច្ចេកវិទ្យា (ISAC-Cambodia InfoSec)
សម្រួល៖​ Yuth