សម្តេច​ក្រឡាហោម ​៖ ខ្ញុំ​មាន​ក្រុម​មួយ​ទទួលយក​បញ្ហា​ដែល​ស្នើ​សុំ​ដោយ​បែងចែក​ទៅ​អគ្គនាយក​ជំនាញ​រៀងខ្លួន​ដែល​មាន​ភារៈកិច្ច​ដូច​ជា អគ្គ​នគ​បាល អគ្គ​អត្តសញ្ញាណ​កម្ម​

(ភ្នំពេញ) ៖ សម្តេច​ក្រឡាហោម ស ខេង នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានគូស​ញ្ជា​ក់ថា​៖ ខ្ញុំ​មាន​ក្រុម​មួយ​ទទួលយក​បញ្ហា​ដែល​ស្នើ​សុំ​ដោយ​បែងចែក​ទៅ​អគ្គនាយក​ជំនាញ​រៀងខ្លួន​ដែល​មាន​ភារៈកិច្ច​ដូច​ជា អគ្គ​នគ​បាល អគ្គ​អត្តសញ្ញាណ​កម្ម អី​ញ្ចឹ​ង​ពេល​យើង​រៀប​ហើយ យើង​ឆ្លើយ​ទៅ​គាត់​វិញ​ចំណុច​ណា​ដែល​កំពុង​ស្រាវជ្រាវ យើង​មិន​ទាន់​ឆ្លើយ​បាន​ជំពាក់​គាត់​សិន ហើយ​ឆ្លើយ​តប​នៅ​ពេល​ក្រោយ​ ។ ការ​លើក​ឡើង​របស់​សម្តេច​ស ខេ​ង ធ្វើ​ឡើង​ក្នុង​សិក្ខា​ស្តី​ពី​ការពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ឯកសារ​ទស្សនទាន​សម្រាប់​រៀបចំ​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ ដំណាក់កាល​ទី​២ (២០២១-២០៣០)។

សម្តេច​ក្រឡា ហោម ស ខេ​ង ក៏​បាន​លើក​ឡើង​ថា នៅ​ក្នុង​ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​បែងចែក​ដូច​ជា ខាង​ផ្នែក​សវន​កម្ម​ចុះ​មើល​ទាំងអស់​ដោយ​មិន​ចាំ​មាន​បណ្តឹង (​ការ​ដឹកនាំ​ការ​ធ្វើ​ការងារ​ប្រើប្រាស់​ថវិកា ការ​ដោះស្រាយ​បញ្ហា​នៅ​មូលដ្ឋាន​) ។ ចំណែក​អធិការកិច្ច​វិញ គឺ​ទទួល​ពាក្យបណ្តឹង​ទាំងអស់​ឲ្យ​ពាក់ព័ន្ធ​នឹង​ក្រសួងមហាផ្ទៃ ទោះបីជា​ប្រភព​មកពីណា​ក៏​ដោយ ។
សម្តេច ក្រឡាហោម ស ខេ​ង ក៏​បាន​គូសបញ្ជាក់​ថា ៖ ការងារ​មាន​ច្រើន​ណាស់ ធ្វើ​មិន អស់នោះ​ទេ ដោយសារ​មាន​ប្រភព​ច្រើន​ដែល​យើង​យមក​ដោះស្រាយ​ដូច​ជា ព័ត៌មាន​ចុះ​ផ្សាយ​តាម​សារព័ត៌មាន​ក៏​ជា​បណ្តឹង​ត្រូវ​យក​មក​ដោះស្រាយ​ផង​ដែរ ព្រោះ​គេ​មាន​ប្រភព​ច្បាស់លាស់​ ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​លើក​ឡើង​ថា នៅ​ពេល​ឃើញ​មាន​បញ្ហា​ច្រើន​មន្ត្រី​មួយ​ចំនួន​បាន​គេច​មិន​ដោះស្រាយ​ចំពោះ​ការ​ស្នើ​សុំ​ពី​ប្រជាពលរដ្ឋ​ទេ ។

សម្តេច​ក្រឡាហោម បានបន្តថា ៖ យើង​កុំ​គេច មន្ត្រី​យើង​មួយ​ចំនួន​គេច​មិន​ដោះស្រាយ ​បើ​គេ​ឲ្យ​ទៅ​ទទួលខុសត្រូវ​ហើយ​ទៅ​គេច​ធ្វើ​ម៉េច​កុំ​គេច​យើង​ជួប​បញ្ហា​លំបាក​ច្រើន​យ៉ាងណា​ក៏​វា​នាំ​ឲ្យ​យើង​មានចំណេះ​ដឹង បទ​ពិសោធន៍​កាន់តែ​ច្រើន​ដែរ ។ ប្រសិនបើ​យើង​គេច​នោះ​មិនដឹង​អ្វី​ខ្យល់​ទេ ហើយ​អ្នកខ្លះ​នៅ​កន្លែង​ខ្លួន​មានរឿង​ស្រមាម​ប៉ាត មិន​ព្រម​មើល​ទេ​។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​ក្រឡាហោមក៏​បាន​លើក​ឡើង​ថា រដ្ឋបាល​មូលដ្ឋាន​មានមុខ​ងារ​សំខាន់​ៗ​ចំនួន​៣​គឺ​១.​កំណត់​តម្រូវការ និង​បញ្ហា​ប្រឈម​នានា​នៅ​តាម​មូលដ្ឋាន​តាម​រយៈ​ដំណើរ ការ​ការ​កសាង​ផែនការ ដល់​មានការ​ចូលរួម​ដោយ​ផ្ទាល់​ពី​ពលរដ្ឋ និង​សហគមន៍​មូលដ្ឋាន ។ ២.​រៀបចំ​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​មូលដ្ឋាន និង​ផ្តល់​សេវា​ចាំ​ជា​មូលដ្ឋាន​នានា ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ស្រប​តាម​តាម​បទដ្ឋាន​បច្ចេកទេស និង​ស្តង់ដា​ដែល​បាន​កំណត់ ដើម្បី​ឆ្លើយ​តប និង​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ដែល​មាន​លក្ខ​ខណៈ​ផ្សេង​ៗ​គ្នា​នៅ​តាម​មូលដ្ឋាន​នីមួយ​ៗ ។
៣.​រៀបចំ និង​អនុវត្ត​ការងារ​គណនេយ្យ​ភាព​ជាមួយ​ប្រជាពលរដ្ឋ​តាម​រយៈ​ក្រុមប្រឹក្សា​នៃ​ថ្នាក់​រដ្ឋបាល​នីមួយ​ៗ ។

សម្តេច​បញ្ជាក់​ថា​៖ ​យើង​រៀបចំ​រដ្ឋបាល​ស្រុក ក្រុង ឃុំ សង្កាត់ ឲ្យ​ទៅ​ជា​រដ្ឋបាល​មូលដ្ឋាន​ដែល​ពី​មុន​មាន​តែ​ឃុំ​សង្កាត់​នេះ​ជា​ចំណុច​ថ្មី​ដែល​យើង​ត្រូវ​រៀបចំ​ ចំពោះ​ការ​រៀបចំ​ធនធាន និង​កិច្ចការ​ពាក់ព័ន្ធ​ចាំបាច់​នានា ដែល​ជា​រួមការ​ពិនិត្យ និង​ការ​កែសម្រួល​ឡើង​វិញ​នូវ​មុខងារ និង​ប្រព័ន្ធ​គ្រប់គ្រង​រចនា សម្ព័ន្ធ​សាធារណៈ ដែល​ជា​ស្នូល​ជា​ពិសេស​សម្រាប់​កម្ពុជា​ថ្នាក់​ជាតិ​លើក​ទី​២ ដែល​ស​ម្រា ប់​រយៈពេល​១០​ឆ្នាំ​ខាង​មុ​ទៀត​ផង​ដែរ ៕

សម្រួលអត្ថបទ ៖ S.T