ដោយសារកូវីដ-១៩ ការលក់ PS5 នឹងមានតែនៅលើ​ប្រព័ន្ធអ៊ីនធឺណិតតែប៉ុណ្ណោះ

ក្រុមហ៊ុន Sony បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា PS5 នឹងត្រូវបានដាក់លក់តែតាមប្រព័ន្ធអ៊ិនធឺរណែតនៅពេលចាប់ផ្តើម ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩។

លោក Sid Shuman ដែលជាប្រធានក្រុមហ៊ុនបានសរសេរនៅក្នុង Blogរបស់គាត់ថាថា ” សូមអតិថិជន​ដែលមានគម្រោងទៅតំរង់ជួរ​ទិញនាថ្ងៃសម្ពោធនោះមេត្តាកាត់ចិត្ត ព្រោះលើក​នេះ​ Sony នឹង​ដាក់​អោយទិញ​តែ​តាម​ប្រព័ន្ធអ៊ិនធឺណែតតែប៉ុណ្ណោះ” ។

គួរបញ្ជាក់ផងដែរថា PlayStation ជំនាន់ក្រោយចេញនៅថ្ងៃទី ១២ ខែវិច្ឆិកានៅសហរដ្ឋអាមេរិក និងអូស្ត្រាលី ដោយឡែកនៅចក្រភពអង់គ្លេសថ្ងៃទី ១៩ ខែវិច្ឆិកា។

ដោយ៖ Vireak