ស្អែក​នេះ​ប្រទេស​ជាង 30 នឹងអាច​ចាប់ផ្តើមកម៉្មង់ iPhone 12 mini និង Pro Max បានហើយ

ថ្ងៃស្អែក Apple ចាប់ផ្តើមទទួលការបញ្ជាទិញសម្រាប់ iPhone 12 mini និង Pro Max នៅអូស្រ្តាលី ចិន អាឡឺម៉ង់ ឥណ្ឌា ជប៉ុន ចក្រភពអង់គ្លេស និង ជាង៣០ប្រទេសផ្សេងទៀត។ ទូរស័ព្ទដែលបានបញ្ជាទិញនឹងចាប់ផ្តើមដឹកជញ្ជូននៅថ្ងៃទី ១៣ ខែវិច្ឆិកា (ថ្ងៃសុក្រសប្តាហ៍ក្រោយ) ដែលជាពេលដែលទូរសព្ទគ្រឿងដំបូងមាននៅក្នុងហាងផងដែរ។

អ្នកទិញនៅប្រេស៊ីល កូរ៉េខាងត្បូង និង ២៥ ប្រទេសផ្សេងទៀតនឹងត្រូវរង់ចាំយូរជាងនេះបន្តិច នៅថ្ងៃទី ២០ ខែវិច្ឆិកា។

ដោយ៖ Vireak