ប្លែកភ្នែក! ពេលឃើញ យូរី រាំបទថ្មីរបស់ខ្លួន ផ្អើលផ្សារបឹងកេងកង (មានវីដេអូ)

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មសាន់ដេ ក៏ដូចជាម្ចាស់បទចម្រៀងដ៏ល្បី «ចាក់ទឹកដូង» កញ្ញា យូរី កំពុងតែមានសន្ទុះបានប្រជាប្រិយភាពខ្លាំង បន្ទាប់ពីចេញបទចម្រៀងរបស់ខ្លួនជាច្រើន សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ដែលកាន់តែជិតចូលមកដល់នាពេលខាងមុខ។

ដោយឡែក កាលពីថ្មីៗនេះ កញ្ញា យូរី បានបង្កភាពភ្ញាក់ផ្អើល ដោយសារតែតារាស្រីរូបនេះ បានយកបទថ្មីមានចំណងជើងថា «អាវជជុះ» ជាមួយនឹងអ្នករាំផ្ទាល់ខ្លួន ទៅរាំនៅកណ្តាលផ្សារបឹងកេងកង។

យ៉ាងណាមិញ ម្តងនេះ កញ្ញា យូរី ពិតជាធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រប្លែកភ្នែកមែនទែន ព្រោះនេះគឺជាលើកទីមួយហើយ ដែលមហាជនឃើញនាងទៅរាំកណ្តាលផ្សារ ដែលធ្វើឲ្យផ្អើលអ្នកផ្សារបឹងកេងកងបែបនេះ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

រូបភាព​ក្នុងបទ «អាវជជុះ»