ការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២០ នឹងធ្វើការប្រកួតក្នុងខែនេះ

(ភ្នំពេញ)៖ លោកដួង មាសចំរើន ប្រធាននាយកដ្ឋានសិស្សនិស្សិតបានដឹកនាំកិច្ចប្រជុំពិនិត្យលើការងារប្រកួតកីឡាសិស្សបឋមថ្នាក់ជាតិលើកទី១ឡើងវិញ បន្ទាប់ពីពន្យាពេលអស់ពេលជាច្រើនខែដោយសារមេរោគកូវីដ-19នៅសាលប្រជុំនាយកដ្ឋានសិស្សនិស្សិតនៃពហុកីឡដ្ឋានជាតិកាលពីពេលថ្មីៗនេះ។

លោក  បានប្រាប់ឲ្យដឹថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ លើកទី១ ឆ្នាំ ២០២០ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២០។ តាមការគ្រោងទុកការប្រកួតនឹងធ្វើចាប់ពីថ្ងៃទី២៥ ខែមីនាដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២០តែ ដោយសារមេរោគ COVOID-19  ទើបការប្រកួតត្រូវពន្យារពេលបែបនេះ ។

កីឡាចំនួន ៨ប្រភេទនឹងត្រូវដាក់ឲ្យប្រកួតដែលក្នុងនោះមានប្រភេទកីឡាបាល់ទះ បាល់បោះ បាល់ទាត់ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូWT(World Taekwondo)របស់កូរេខាងត្បូង និងតេក្វាន់ដូITF(International Taekwondo Federation)របស់ប្រទេសកូរេខាងជើង ។

សម្រាប់ទីលានយើងបានជ្រើសរើស ទីលានចំនួន៤ក្នុងនោះមានទីលានក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក វិទ្យាស្ថានជាតិអប់រំកាយ និងទីលានវិទ្យាល័យច្បារអំពៅ និង ទីលានវិទ្យាល័យបឹងកេងកង ៕

ដោយ៖ កូនដូច
សម្រួល៖ ភូរៈ