ពិធីប្រកាសទទួលស្គាល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខណ្ឌ-សង្កាត់ និងក្រុមសកម្មជនយុវជនសាខាបក្សភូមិ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ

(ភ្នំពេញ) ៖ នៅមន្ទីរគណៈកម្មាធិការគណបក្សខណ្ឌដង្កោ នាល្ងាច ថ្ងៃសុក្រ ៧រោច ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានរៀបចំ “ ពិធីប្រកាសទទួលស្គាល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខណ្ឌ-សង្កាត់ និងក្រុមសកម្មជនយុវជនសាខាបក្សភូមិ ក្នុងខណ្ឌដង្កោ “ ក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន ស្រ៊ាង សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌដង្កោ, ឯកឧត្តម នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល, អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ និង ឯកឧត្តម លី ឆេង សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌដង្កោ និងមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ លោក ម៉ៃ មុន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ, លោកស្រី គឹម ញិប អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ និងជាប្រធានក្រុមការងារយុវជនគណបក្សខណ្ឌ ព្រមទាំងលោក-លោកស្រី ជាសមាជិក-សមាជិកាក្រុមការងារចុះជួយខណ្ឌដង្កោ និងសមាជិក-សមាជិកាក្រុមការងារជាយុវជនគណបក្ស និងសកម្មជនយុវជនគណបក្ស អញ្ជើញចូលរួមក្នុងពិធីសរុប ចំនួន ៣៣០ រូប ។
​​​​​​​​​
ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌដង្កោ បានឧបត្ថម្ភថវិកាជូនក្រុមការងារយុវជនគណបក្ស និងសកម្មជនយុវជនគណបក្ស ដែលបានអញ្ជើញចូលរួមក្នុងពិធី ក្នុងម្នាក់ៗថវិកាចំនួន ២ ម៉ឺន រៀល ។ ឯកឧត្តម នួន ផារ័ត្ន ប្រធានក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ បានឧបត្ថម្ភថវិកាជូនក្រុមការងារយុវជនគណបក្សខណ្ឌ ថវិកា ចំនួន ២ លានរៀល និងក្រុមការងារយុវជនគណបក្សសង្កាត់ទាំង ១២ ក្នុងមួយសង្កាត់ថវិកា ចំនួន ១ លានរៀល សរុបថវិកា មានចំនួន ១៤ លានរៀល ៕

សម្រួលអត្ថបទ ៖ S.T