រថយន្តលួចដឹកឈើប្រណិត បង្កប់ក្រោមអង្កាម បើកលឿនពេកក្រឡាប់ផ្ងារជើង

ខេត្តក្រចេះករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួនឯងខណៈដែលរថយន្តស៊ាំយ៉ុងដឹកឈើប្រណិតមួយគ្រឿងបង្កប់ក្រោមអង្កាមលាក់បាំងភ្នែកសមត្ថកិច្ចបានបើកលឿនពេកបានរេចង្កូតធ្លាក់ប្រឡាយក្រឡាប់ផ្ងារជើងតែម្តងខ្ជាក់ចេញសុទ្ធតែឈើប្រណិត។

ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី១១ខែមេសាឆ្នាំ២០១៩នៅចំណុចក្នុងភូមិត្រពាំងស្រែឃុំ២ធ្នូស្រុកស្នូលខេត្តក្រចេះ។

ក្រោយពេលកើតហេតុពុំទាន់ឃើញមានសមត្ថកិច្ចនិងមន្ត្រីជំនាញមកក្បែរថយន្តនេះនៅឡើយទេ