Juventus មានចំណាប់អារម្មណ៍លើខ្សែបម្រើ Emerson

(កីឡា)៖ យោងតាមគេហទំព័រ CalcioMercato បានឲ្យដឹងថាក្រុមសេះបង្កង់ Juventus នឹងព្យាយាមចុះហត្ថលេខាជាថ្មីម្តងទៀតដើម្បីនាំយក Emerson Palmieri ពីក្រុមតោខៀវនៅខែមករាខាងមុខនេះ។

ក្លិបយក្សនៃក្របខ័ណ្ឌ Serie A មួយនេះទំនងជានឹងបន្តកិច្ចព្រមព្រៀងខ្ចីប្រាក់ ដើម្បីទិញកីឡាករដែលត្រូវបានគេជឿជាក់ថា កំពុងឡើងជើងខ្លាំងនាមួយរយៈចុងក្រោយនេះ។

តាមប្រភពខាងលើអះអាងថា ខ្សែបម្រើស្លាប Federico Bernardeschi របស់ Juventus ក៏អាចនឹងធ្វើដំណើរចាកចេញពី Turin ផងដែរ ប្រសិនបើ Emerson មកដល់មែននោះ ៕

ដោយ៖ Yuth