ក្រុមហ៊ុន Huawei នឹងដាក់ឲ្យប្រើប្រាស់នូវកម្មវិធី Harmony OS beta ដំបូងសំរាប់ទូរស័ព្ទដៃនៅថ្ងៃទី១៨ ខែធ្នូ

ក្រុមហ៊ុន Huawei ដំណើរ​ដែលដើរលើផ្លូវ​របស់ Google Services មិន​មាន​លទ្ធផល​ល្អទេ ទោះបើជាប្រធានាធិបតីអាមេរិកថ្មីត្រូវ​បាន​ឡើង​ជំនួសក៏ដោយ ដូច្នេះក្រុមហ៊ុននឹងចាប់ផ្តើមប្រើប្រាស់កម្មវិធី Harmony OS ផ្ទាល់ខ្លួន។

យោងតាមលោក ​Wang Chen Lu ប្រធានផ្នែកសូហ្វវែរនៃក្រុមហ៊ុនបាននិយាយថា អ្នកអភិវឌ្ឍន៍ នឹងអាចរកបាន open-source platform នៅថ្ងៃទី ១៨ ខែធ្នូហើយគ្រឿងបង្ហាញសាកល្បងដំបូងនឹងដំណើរការប្រព័ន្ធប្រតិបត្តិការនៅខែមករា ឬកុម្ភៈ ២០២១។

ហេតុដោយសារតែ នៅអំឡុងខែក្រោយនេះ Huawei នឹងរៀបចំព្រឹត្តិការណ៍ Huawei Developer Conference ថ្មីផងនោះ ដូច្នេះពួកគេនឹងមានឱកាសប្រកាសចេញ HarmonyOS ជំនាន់ Beta នៅពេលនោះ។

ដោយ៖ Vireak