Leica Q2 Monochrom កាម៉េរ៉ា full-frame ប្រណិតតម្លៃ ៦០០០ ដុល្លារ

សម្រាប់អ្នក​ដែល​និយម​តាមដានវិស័យថតរូប និងកាមេរ៉ាប្រាកដជាបាន​ស្គាល់​ហើយនូវ​ក្រុមហ៊ុន​កាមេរ៉ា​ដែល​មាន​វ័យចំណាស់ និងប្រណិតមួយ ដែលមានឈ្មោះថា Leica។

ថ្មីក្រុមហ៊ុន Leica បានប្រកាសចេញនូវកាមេរ៉ាប្រភេទ ស ខ្មៅ ចុងក្រោយរបស់ខ្លួនគឺ Q2 Monochrom ដែលបានលេចធ្លាយព័ត៌មានកាលពីដើមឆ្នាំ។ កាមេរ៉ាសខ្មៅ Q2 Monochrom មានការរចនាពិសេសថ្មីបំពាក់​ដោយសេនស័រទំហំ ៤៧.៣ មេហ្គាភិចសែលភិចសែល។ ក្រៅពីការថតរូបបែបស ខ្មៅ ​សេនស័រធំនេះក៏អាចថតវីដេអូបែប​ស ខ្មៅបានដល់​កម្រិត4Kផងដែរ។

ជាមួយ​នឹង​សេនស័រទំហំធំបែបនេះ កាមេរ៉ានេះ​ក៏បាន​បំពាក់មកដោយកែវប្រភេទជាប់ (Prime Lens) មាន​ប្រវែង២៨មីលីមែត្រ f/1.7 ASPH ប៉ុន្តែលោកអ្នក​អាច​ពង្រីក​បាន​បន្តិចដោយមុខងារ Crop លើសាច់រូបដើម។

ជាមួយ​នឹង​កម្លាំង​ប៉ុននេះ កាមេរ៉ា​នេះ​មិន​អាច​ចាត់​ទុក​ជា​កាមេរ៉ា​កំពូល​បាន​ឡើយបើប្រៀបធៀប​ទៅនឹង​កាមេរ៉ាផ្សេងដែល​មាន​តម្លៃប្រហាក់ប្រហែល​គ្នា​នៅលើ​ទីផ្សារ។ ប៉ុន្តែប្រសិន​បើ​អ្នក​ជា​អ្នក​ថតរូប​បែបឆ្នៃប្រឌិត​ ត្រូវការ​កាមេរ៉ា​ដែល​មាន​សមត្ថភាព​ខ្ពស់់​ក្នុង​ការ​ថតរូប​បែប​ស ខ្មៅ Leica Q2 នឹង​ក្លាយ​ជាកាមេរ៉ា​ក្នុង​ក្តីស្រមៃរបស់លោក​អ្នក​ជាមិនខាន។ និយាយដល់តម្លៃវិញ វាមានតម្លៃលក់​នៅបរទេសគឺ ៥៩៩៥ដុល្លារ។

ដោយ៖ Vireak