កុំព្យូទ័រ Mac Mini ថ្មីប្រើឈីប M1 ថោកជាងមុន១០០ដុល្លារ ប៉ុន្តែខ្លាំងជាមុន

រំលង ២ឆ្នាំទីបំផុត Mac mini បានប្រកាសចេញជាផ្លូវការទៀតហើយ ដោយលើកនេះ មិនមែនប្រើ​ឈីប​របស់ Intel ដូចមុនទៀតឡើយ។ នៅលើ​ម៉ូឌែល​មុន​វា​ប្រើឈីប​ប្រភេទចាស់បន្តិចគឺ Intel ជំនាន់​ទី៨ ហើយ​លើក​នេះ​វា​ត្រូវ​បាន​ប្តូរ​មក​ប្រើ​ឈីប M1 ដែល​ផលិត​ដោយ Apple ផ្ទាល់។

បន្ទះឈីប Apple M1 មានផ្ទុកនូវស៊ីភីយូចំនួន 8-Core បូកថែមទាំងជីភីយូ 8-Core លឿនជាង Intel ជំនាន់មុន រហូតដល់ទៅ 3 ដងឯណោះ ហើយ​ផ្នែក GPU វាលឿនជាងមុខ៦ដង។ សម្រាប់កំណត់ឲ្យដើរនៅលើ កុំព្យូទ័រខ្នាតតូច Mac mini ស៊េរីថ្មីមួយនេះ ហើយក៏ផ្ដល់ជូននូវជម្រើសអង្គផ្ទុកទិន្នន័យ 256GB ឬ 512GB និងសុទ្ធតែមានរ៉េមទំហំ 8GB តែមួយគត់ដូចគ្នា។

ចំពោះផ្នែករន្ធតំណភ្ជាប់ នៅខាងក្រោយរបស់វា គឺរួមមានដូចជា រន្ធដោតភ្លើង, រន្ធ Ethernet ចំនួនមួយ, រន្ធ Thunderbolt/USB 4 ចំនួនពីរ, រន្ធ HDMI 2.04K/60Hz ចំនួនមួយ, រន្ធ Display port, រន្ធ USB A ចំនួនពីរ និងរន្ធដោតកាសចំនួន​១។

Mac mini ស៊េរីចុងឆ្នាំ 2020 នេះ ត្រូវបានដាក់លក់នៅក្នុងតម្លៃពីខ្ទង់ ២ លាន ៨០ ម៉ឺនរៀល ឬប្រហាក់ប្រហែល 699 ដុល្លារឡើងទៅ សម្រាប់ជម្រើសអង្គផ្ទុកទិន្នន័យ 256GB និងមានតម្លៃខ្លួនខ្ទង់ ៤ លាន ៦០ ម៉ឺនរៀល ឬប្រហាក់ប្រហែល 899 ដុល្លារ សម្រាប់ជម្រើសអង្គផ្ទុកទិន្នន័យ 512GB វិញ។ អ៊ីចឹង ប្រសិនបើលោកអ្នកមានគម្រោងចង់ជាវ Mac mini ស៊េរីថ្មីនេះ អាចរង់ចាំមួយរយៈទៀតបាន ដោយយើងនឹងអាចឃើញមាន ហាងលក់កុំព្យូទ័រនានា យកមកដាក់លក់បន្ដជាក់ជាមិនខានឡើយ។

ដោយ៖ Vireak