Google Photo នឹង​លែង​អនុញ្ញាតិអោយអ្នក​ប្រើ​ប្រាស់ រក្សាទុករូបភាពនៅលើ Cloud ដោយឥតគិតថ្លៃទៀតហើយ

មុខងារសំខាន់មួយរបស់ Google រូបថតគឺការបង្ហោះ និងរក្សាទុករូបថត និងវីដេអូទៅលើ Cloud ឥតគិតថ្លៃ និងគ្មានដែនកំណត់បើ​លោក​អ្នក​ជ្រើសយក​រូបថតកម្រិត HD។ ឥឡូវនេះក្រុមហ៊ុន Google បានប្រកាសថាលក្ខណៈពិសេសនេះនឹងត្រូវបាត់ទៅវិញចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១តទៅ។

មានន័យថាចាប់ពីថ្ងៃទី១ ខែមិថុនា រាល់រូបភាព ឬវីដេអូដែលបាន​បង្ហោះទៅក្នុងហ្គូហ្គលរូបថត នឹងត្រូវបានរាប់បញ្ចូលក្នុងទំហំផ្ទុក១៥ ជីកាបៃ ដែលអ្នកទទួលបានដោយឥតគិតថ្លៃក្នុងគណនីហ្គូហ្គលរបស់អ្នក។

ប៉ុន្តែ​ Google ក៏បាន​បញ្ជាក់ផងដែរថា រូបភាពទាំងអស់ដែលបានបង្ហោះមុនថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នឹងមិនត្រូវបានរាប់បញ្ចូលឡើយ។ ដែលនេះ​មានន័យថា រូបភាព​ដែល​បាន​បង្ហោះមុនពេលនោះ គឺ​នៅតែ​មិន​គិត​ថ្លៃ និងមិនរាប់បញ្ចូលក្នុងទំហំផ្ទុក ១៥ជីនោះទេ។

ការផ្លាស់ប្តូរនេះអនុវត្តចំពោះអ្នកប្រើប្រាស់ Google រូបថតទាំងអស់ រួមទាំងប្រព័ន្ធប្រតិបត្តិការ Android, iOS និងកុំព្យូទ័រ។

 

ដោយ៖ Vireak