បិសាចក្រហម នឹងយក Jack Grealish មកកាន់ Old Trafford នៅរដូវកាលកាលក្រោយ

(កីឡា)៖ បន្ទាប់ពីខកខានមិនបានចុះកិច្ចសន្យាទិញយកកីឡាករ Grealish នៅរដូវក្តៅកន្លងទៅ ពេលនេះក្លឹបបិសាចក្រហម កំពុងនឹងចាប់អារម្មណ៌យ៉ាងខ្លាំងចំពោះតារាឆ្នើម Jack Grealish ដើម្បីទិញយកខ្សែបម្រើរូបនេះនៅឆ្នាំ២០២១។

Jack Grealish puts Aston Villa ahead v. Manchester United | NBC Sports

បិសាចក្រហម ត្រូវបានគេរាយការណ៍ថា នៅក្នុងខែសីហាឆ្នាំ២០២១ខាងមុខ Manchester United នឹងចុះហត្ថលេខាដោយស្ងាត់ស្ងៀមជាមួយកីឡាករអន្តរជាតិអង់គ្លេស Jack Grealish ក្នុងតម្លៃខ្លួន ៨០ លានផោន ដូចអ្វីដែលពួកគេធ្លាប់បានធ្វើទៅលើ Donny van de Beek របស់ Ajax បានពួកគេនាំទៅកាន់ទឹកដី Old Trafford ក្នុងកិច្ចព្រមព្រៀង ៤០ លានផោនអញ្ចឹង ។

គួររំលឹកថា ខ្សែបម្រើ Grealish ទើបតែបន្តចុះកុងត្រាថ្មីរយៈពេល ៥ ឆ្នាំនៅឯ Villa Park នៅដើមខែតុលា។ កីឡាករវ័យ ២៥ ឆ្នាំបានរីករាយនឹងយុទ្ធនាការដ៏អស្ចារ្យឆ្នាំ ២០១៩/២០ លើការវិលត្រឡប់ទៅកាន់កំពូលតារាងដោយជួយ Astion Villa ឈរលេខ៦ ជាទីកន្លែងសុវត្ថិភាព៕

Jack Grealish urged to join Chelsea in £80m deal after stunning Man Utd  display | Metro News

ដោយ៖ Yuth