ឱក សុគន្ធកញ្ញា ធ្វើខួបកំណើតគម្រប់១ឆ្នាំឲ្យកូនប្រុស យ៉ាងសាមញ្ញា

(ភ្នំពេញ)៖ ពេលវេលាពិតជាលឿនមែន កូនប្រុសបណ្តូលចិត្តរបស់ អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី មានអាយុគម្រប់១ឆ្នាំហើយ គិតមកដល់ថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២០នេះ ហើយនៅក្នុងឱកាសថ្ងៃខួបកំណើតកូនប្រុសនោះ អ្នកនាងបានរៀបចំកម្មវិធីយ៉ាងសាមញ្ញាបំផុត មិនមានការរៀបចំកម្មវិធីធំដុំអ្វីឡើយ ដោយសារតែស្របពេលនេះ កំពុងតែរីករាលដាលនូវជំងឺកូវីដ-១៩ ផង។

កំពូលតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី បានរៀបចំកម្មវិធីខួបកំណើតឲ្យកូនប្រុសបណ្តូលចិត្ត ដែលមានឈ្មោះថា អ៊ឹង បញ្ញាបុត្រ ហៅ ឆលី នេះ គឺអ្នកនាងនិងស្វាមី បានរៀបចំពិធីតាមព្រះពុទ្ធសាសនា មានសូត្រមន្ត និងលែងសត្វសាងបុណ្យកុសលទៅតាមទំនៀមទំលាប់ ហើយនៅពេលល្ងាច អ្នកនាង និងស្វាមី គ្រាន់តែមានការញុំាំអាហារជួបជុំគ្នា លក្ខណៈគ្រួសារធម្មតា មិនមានការអញ្ជើញភ្ញៀវធំដុំចូលរួមច្រើន ដើម្បីអបអរថ្ងៃកំណើតរបស់កូនប្រុសឡើយ ។

រូបថតជាច្រើនសន្លឹក ត្រូវបានអ្នកម្តាយ ឱក សុគន្ធកញ្ញា បង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម បង្ហាញពីភាពសប្បាយរីករាយ មានសុភមង្គលក្នុងគ្រួសារហើយមិនតែប៉ុណ្ណោះអ្នកនាងថែមទាំងបានបង្ហោះសារជូនពរកូនប្រុសជាទីស្រលាញ់ថែមទៀតផង ។ដោយអ្នកនាងបានសរសេរសារថា “ម៉ាក់សូមជូនពរកូនប្រុសបណ្ដូលចិត្តម៉ាក់ មានសុខភាពល្អ មានសំណាងល្អ មានមិត្តល្អៗ មានប្រាជ្ញាវៀងវៃ មានសេក្តីស្រលាញ់គ្រប់ទិសទី មានអនាគតរុងរឿង”៕ (ដោយ៖ ពិជ័យបុត្រ)