ចោល​សិល្បៈ​ប្រមាណ​ជិត ១០​ឆ្នាំ សេន រ៉ានុត ទើប​ចេញ​បទ​ថ្មី​យប់​មិញ​ពីរោះ​រណ្ដំ

ក្រោយ​បាន​ចោល​សិល្បៈ​ក្នុង​ស្រុក​ប្រមាណ​ជិត ១០​ឆ្នាំ ទៅ​រស់​ប្រទេស​គេ​នោះ ពេល​នេះ លោក សេន រ៉ានុត ទើប​បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​ពី​សហរដ្ឋ​អាមេរិក​មក​ជា​ប្រភេទ Original Song។

បទ​នោះ មាន​ចំណង​ជើង​ថា “ក្រោយ​ខ្នង​បង អូន​យំ​ប៉ុន្មាន​ដង​ហើយ” ជា​បទ​មនោសញ្ចេតនា​ស្នេហា​ដែល​ភាគី​ខាង​ប្រុស​ត្អូញ​ថ្ងូរ​អាណិត​ខាង​ស្រី ដែល​ជ្រុល​ស្រឡាញ់​ខ្លួន។ បទ​ចម្រៀង​ពី​ទឹក​ដី​សហរដ្ឋ​អាមេរិក​នេះ ម្ចាស់​បទ “ចិត្ត​ខ្លែង” អះអាង​ថា សម្រាប់​ប្រិយមិត្ត​អ្នក​គាំទ្រ​លោក​ទាំង​អស់ ដែល​ខកខាន​ស្ដាប់​សំនៀង​លោក​ជា​យូរ​មក​ហើយ។

“សូម​ផ្ញើ​ជូន​បង​ៗ នឹង​ប្អូន​ៗ​ទាំង​អស់​គ្នា​ស្ដាប់​លេង​កម្សាន្ត និង​បង​ប្អូន​ដែល​នៅ​នឹក​រលឹក​ដល់​រូប​ខ្ញុំ ” រ៉ានុត ថ្លែង។

នេះ​ជា​បទ​ថ្មី​ទៀត​របស់​លោក បន្ទាប់​ពី “ប្រុស​ស្រឡាញ់​ប្រុស” ចេញ​ពី​ឆ្នាំ ២០១៧ ដែល​លោក​អះអាង​ថា ជា​អ្វី​ដែល​ពី​ការ​នឹក​រលឹក​របស់​លោក​ចំពោះ​សិល្បៈ​ខ្មែរ ក្រោយ​ដក​ខ្លួន​ទៅ​រស់​នៅ​ស្រុក​គេ​ជិត​១០​ឆ្នាំ។ ដូច្នេះ​ហើយ ទំនេរ​ពី​ការងារ លោក​ក៏​ឆ្លៀត​និពន្ធ​បទ​ចម្រៀង​ខ្លះ ទុក​ច្រៀង​ចែក​ជូន​ប្រិយមិត្ត​អ្នក​គាំទ្រ​ស្ដាប់​កម្សាន្ត​ទាំង​អស់​គ្នា​តែ​ម្ដង។

តោះ…ស្ដាប់​ទាំង​អស់​គ្នា!

Sabay