ការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២០ ត្រូវលើកទៅខែធ្នូវិញ

(​ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡាលោកហង់ជួន ណារ៉ុនបានសម្រេចលើកពេលនៃការប្រកួតកីឡាជាតិសម្រាប់សាលាកម្រិតបឋមសិក្សាទៅខែធ្នូវិញបន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី៣វិច្ឆិកាមកនោះ ។

​តាមការគ្រោងទុកព្រឹត្តិការណ៍នេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២០ទៅ២៩វិច្ឆិកាតែបន្ទាប់ពីព្រឹត្តិការណ៍រាល់សកម្មភាពជួបជុំនានាត្រូវ​ធ្វើដោយប្រុងប្រយ័ត្ន និង គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរក្សាគម្លាតសុវត្ថិភាពរវាងគ្នានឹងគ្នាឲ្យបានល្អ ។នៅថ្ងៃទី១៣វិច្ឆិកាលោករដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡាបានចុះហត្ថលេខាផ្ញើទៅប្រធានមន្ទីរអប់រំយុវជន និង កីឡាគ្រប់រាជធានី ខេត្តទូទាំងប្រទេសថាការប្រកួតកីឡាបឋមសិក្សាថ្នាក់ជាតិទូទាំងប្រទេសនឹងធ្វើចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១៦ខែធ្នូឆ្នាំ២០២០វិញ ។

​នេះជាការបន្យារពេលលើកទីហើយសម្រាប់ព្រឹត្តិការណ៍នេះដោយសារតែការរំខាននៃមេរោគកូវីដ ១៩ ដែលតាមកាលវិភាគប្រ​កួតគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២៥មីនាដល់ថ្ងៃទី៣ខែមេសា២០២០ ។

លោក លោក ដួង មាសចំរើនប្រធាននាយកដ្ឋានអប់រំកាយ និង កីឡាសិស្សនិស្សិត បានប្រាប់ឲ្យដឹថា កីឡាចំនួន៨ប្រភេទនឹងដាក់ឲ្យប្រកួតនោះមានប្រភេទកីឡាបាល់ទះ ប្រភេទ បាល់បោះ បាល់ទាត់ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូWT(World Taekwondo) និងតេក្វាន់ដូITF(International Taekwondo Federation)។ទីលានចំនួន៤ក្នុងនោះមានទីលានក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាវិទ្យាល័យច្បារអំពៅ និងវិទ្យាល័យបឹងកេងកង ៕

ដោយ៖ កូនដូច (Yuth)