មិត្តភក្តិGoal! Lisa និង Jisoo ពាក់នាឡិកា Coupleប៊្រេនៗគូគ្នា កុំមើលតម្លៃរាប់ម៉ឺន អាចទិញឡានជិះបាន!

កូរ៉េខាងត្បូង៖ ប្រិយមិត្តដែលនិយមគាំទ្រក្រុម Blackpink ប្រាកដជាបានដឹងពីទំនាក់ទំនងមិត្តភាពយ៉ាងស្អិតរមួត របស់ Lisa និង Jisoo
ជាក់ស្តែង នៅលើបណ្តាញទំនាក់ទំនងសង្គមOnline លពីថ្មីៗនេះផងដែរ គេបានបង្ហោះពីរូបភាពជាច្រើន ដែលគេចាប់អារម្មណ៍ឃើញថា Jisoo និង Lisa ភាគច្រើន តែងចូលចិត្តប្រើប្រាស់របស់របរដូចៗគ្នា ដោយមានដូចជា ខ្សែក ចិញ្ចៀន និងរបស់របរជាច្រើនផ្សេងទៀតផងដែរ។
ដោយឡែក ក្នុងនោះផងដែរ គេបានចាប់អារម្មណ៍ឃើញ នូវរបស់មួយ ដែលបានទាក់ទាញចាប់អារម្មណ៍មហាជនជាខ្លាំង នោះគឺនាឡិការបស់តារាស្រីទាំងពីរដួងនេះតែម្តង ។ ជាការពិតណាស់ Jisoo និង Lisa បានពាក់នូវនាឡិកាដៃដែលជាប្រ៊េនណែម ប្រណិត ល្បីឈ្មោះលំដាប់ពិភពលោក ម៉ាក Rolex ដោយJisoo ត្រូវបានគេឃើញថានាងបានពាក់ នូវប្រភេទ Lady-Datejust ពណ៌ទឹកមាស ដែលមានតម្លៃរហូតដល់ទៅ ១៣.៥៦លានវ៉ុន (ស្មើនឹង ១១,៩១០ដុល្លារ) ចំណែកឯ Lisa ក៏បានពាក់នូវនាឡិកាប្រភេទ Lady-Datejust collection នេះដូចគ្នា ប៉ុន្តែមានពណ៌ទឹកមាស លាយជាមួយនឹងពណ៌ស្វាយ ដែលមានតម្លៃរហូតដល់ទៅ ១៣.៩៥លានវ៉ុន (ស្មើនឹង ១២,២៥០ដុល្លារ)ផងដែរ។
យ៉ាងណាមិញ អ្នកនិយមលេងអ៊ីនធើណែត បានហៅអ្នកទាំងពីរថា «Young and Rich» នៅវ័យក្មេងតែមានភាពសម្បូរបែប ថែមទាំងមានអ្នកលួចសរសើរពីមិត្តភាពដ៏ឡូយអស្ចារ្យ របស់Jisoo និង Lisaថែមទៀតផង៕