កីឡាវ៉ូវីណាមបន្តការហ្វឹកហាត់តាមផ្ទះដើម្បីពង្រឹងសមត្ថភាពត្រៀមចូលរួមថ្នាក់ជាតិ និងអន្តរជាតិ

(ភ្នំពេញ)៖ កីឡាជាច្រើនប្រភេទចាប់ផ្តើមធ្វើការហ្វឹកហាត់តាមផ្ទះដើម្បពង្រឹងសមត្ថភាព បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាចេញសេចក្តីជូនដំណឹងការផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទដែលមានលក្ខណៈប្រមូលផ្ដុំ និងការផ្អាកការចេញ-ចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកជាបណ្តោះអាសន្នសម្រាប់រដូវCOVID-19។

កីឡាការិនីវ៉ូវីណាមម្ចាស់មេដាយមាសកម្រិតពិភពលោក ប៉ាល់ ឆរស្ស៊ី បាននិយាយថា ក្រោយក្រសួងអប់រំ យុវជន និងកីឡា ផ្អាកការចេញ-ចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកជាបណ្តោះអាសន្ន យើងពួកធ្វើការហ្វឹហាត់តាមផ្ទះដូចធម្មតា តាមកម្មវិធីរបស់គ្រូបង្វឹកដើម្បពង្រឹងសមត្ថភាពត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០ខាងមុខនេះ។

ម្ចាស់មេដាយមាសកម្រិតពិភពលោកបានបន្តថា អ្វីដែលសំខាន់សម្រាប់កីឡាវ៉ូវីណាមនោះ គឺត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES លើកទី៣១ ឆ្នាំ២០២១នៅប្រទេសវៀតណាមនាខែវិច្ឆិកា ហើយមិនថា កីឡាវ៉ូវីណាមទេ កីឡាផ្សេងៗក៏ធ្វើការហ្វឹកហាត់តាមផ្ទះដូចគ្នា ហើយនឹងវី ដេអូឲ្យគ្រូបង្វឹកដើម្បីតាមដានសកម្មភាពរបស់កីឡាករ-កីឡាការិនី៕

ដោយ៖ កូនដូច (Yuth)