ឆ្នាំនេះ Bella តែងខ្លួនជាទេវតាទទួលសង្រ្កាន្តឆ្នាំថ្មី ពិតស្រស់ស្អាតខ្លាំងណាស់

ថៃ៖ តារាសម្តែងស្រីល្បីឈ្មោះ Bella Ranee ដែលលោកអ្នកតែងតែឃើញវត្តមានរបស់នាងនៅក្នុងខ្សែភាពយន្តភាគល្បីនានា ហើយនាងក៏ជាតារាស្រីដែលទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្នផងដែរ។

ជាក់ស្តែងនៅក្នុងឆ្នាំ២០១៩នេះ Bellaបានគ្រងតំណែងជាទេវតាព្រះនាម«ធុង្សៈទេវី» សម្រាប់ឱកាសបុណ្យចូលឆ្នាំខាងមុខនេះ។ ដោយតារាស្រីរូបនេះ បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយគ្រឿងប្រដាប់ដ៏ប្រណីត។

គួររំលឹកផងដែរ ថាជារៀងរាល់ឆ្នាំ តែងតែមានតារាស្រីល្បីឈ្មោះផ្សេងៗ ដែលបានតែងខ្លួនជាទេវតាទៅតាមឆ្នាំនីមួយៗ ហើយពួកគេថែមទាំងទទួលបានការបញ្ចេញមតិយោបល់ ការយល់ឃើញផ្សេងៗគ្នាពីគាំទ្រ មានទាំងអ្នកពេញចិត្ត និងអ្នកមិនពេញចិត្ត។

ប៉ុន្តែសម្រាប់ឆ្នាំនេះវិញ Bellaទទួលបានការចាប់អារម្មណ៍ និងការសរសើរមិនដាច់ពីមាត់ពីអ្នកគាំទ្រ នូវរូបសម្រស់ដ៏ស្រស់ស្អាត និងកាយវិការដ៏ទន់ភ្លន់ពេលគ្រងឈុតជាទេវតារបស់នាង ដែលមើលទៅពិតជាសាកសមខ្លាំងណាស់៕

សូមទស្សនារូបភាពខាងក្រោម ៖