ឈីបថ្មីរបស់ Apple ឈ្មោះ M1 មានកម្លាំង GPU ខ្លាំងជាង GPUដាច់ កម្រិតដំបូងម៉ាកផ្សេងទៅទៀត

ដូចដែល​ដឹង​ស្រាប់​ហើយ Apple ទើប​នឹងប្រកាសចេញឈីប M1 ដែលជាឈីបទទួលពិន្ទុផ្នែក CPU យ៉ាងខ្លាំងបើប្រៀបធៀប​នឹង Intel ជំនាន់​មុន។ ការប្រៀបធៀប​នោះ​គឺយកពិន្ទុរបស់ MacBook Air ដែលប្រើឈីបថ្មីនោះ មកប្រៀបធៀបជាមួយ MacBook Pro 16 អ៊ីញដែលប្រើប្រាស់ Intel ឃើញថាពិតជាខ្លាំងជាងត្រកូល Pro ទៅទៀត។ ដោយឡែក GPU ដែល​ Apple បាន​ភ្ជាប់មក​ជាមួយរបស់វាវិញក៏មានសមត្ថភាពប្រសើរដែរ។

យោងតាមរយៈការតេស្តផ្ទាល់នោះ គឺបានបង្ហាញឲ្យដឹងថា GPU នៅលើ M1 មានសមត្ថភាពប្រសើរជាង GPU NVIDIA GeForce GTX 1០50Ti និង AMD Radeon RX 560 ទៅទៀត។

យោង​តាម​តារាងពិន្ទុ​ធ្វើ​តេស្តនៅលើ GFXBench 5.0 ខាងលើបានបង្ហាញថា ឈីប Apple វាបង្ហាញពីសមត្ថភាពប្រសើរជាងក្រាហ្វិកកាតទាំងពីរខាងលើ គ្រប់លក្ខខណ្ឌតែម្ដង ជាក់ស្ដែងសម្រាប់ការតេស្ត Aztec Ruins Normal Tier គឺ GPU ឈីប M1 របស់ Apple អាចធ្វើបានដល់ទៅ 203.6fps ខណៈពេលដែល GTX 1050Ti វិញ អាចធ្វើបានត្រឹម 159fps និងចុងក្រោយ Radeon RX 560 វិញ ធ្វើបានត្រឹម 146.2fps ប៉ុណ្ណោះ។

សរុប​មក​វិញ​នៅ​ឈីប​ថ្មី​របស់ Apple ពិត​ជា​មាន​កម្លាំង​ខ្លាំង​ទាំង​សមត្ថភាព CPU និងGPU ដូច្នេះ​យើង​អាច​រំពឹង​ទុក​បាន​ថា Macbook Pro 16 ជំនាន់​ថ្មី​ប្រាកដ​ជា​មាន​កម្លាំង​ខ្លាំង​ស៊ីដាច់ប្រភេទ​កុំព្យូទ័រ​ជា​មិន​ខាន។

ដោយ៖ Vireak

ប្រភព៖ 9to5mac.com