Honor ម៉ាកកទូរសព្ទបុត្រសម្ព័ន្ធរបស់ Huawei ត្រូវ​បាន​លក់ទៅ Zhixin ជាផ្លូវការ

Honor ដែល​ជាម៉ាក​សញ្ញា​ទូរសព្ទ​ឆ្លាត​ប្រភេទ​មាន​តម្លៃសមរម្យរបស់ Huawei ពេល​នេះ​ត្រូវ​បាន​លក់​ចេញ​ទៅ​អោយ​ក្រុម​ហ៊ុន​ចិន​ដទៃ​ទៀត​ជា​ផ្លូវ​ការដូច​ពាក្យ​ចចាមអារ៉ាមមែន។ កាលពីកន្លងទៅ​គេ​លឺ​ពាក្យ​ចចាមអារ៉ាមមក​ថា Huawei គ្រោងលក់ម៉ាកទូរសព្ទឆ្លាត Honor ជាមួយតម្លៃខ្ទង់ 15 ពាន់លានដុល្លារ ទៅឲ្យក្រុមហ៊ុនធំ Digital China ស្រាប់តែថ្ងៃនេះ​ព័ត៌មាន​ជាផ្លូវ​ការថា Honor នឹងក្លាយទៅជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Zhixin New Information Technology Co. Ltd ជាផ្លូវការ។

ការលក់​នេះ​ក៏ប្រហែល​ជា Huawei មិន​ចង់​ស្ថិតក្រោមការគាបសង្កត់ ពីរដ្ឋបាលអាមេរិក​ ក្រោមបទចោទប្រកាន់ក្រុមហ៊ុនទូរគមនាគមន៍នេះថាថាបានបង្កការគំរាមកំហែងដល់សន្តិសុខជាតិ និងហាមឃាត់ក្រុមហ៊ុនអាមេរិកមិនឱ្យធ្វើអាជីវកម្មជាមួយក្រុមហ៊ុន Huawei។ ដេលបញ្ហានេះបានរារាំងទាំងក្រុមហ៊ុន Huawei និងHonorពីការប្រើប្រាស់គ្រឿង​បន្លាស់ពីអាមេរិច។ ក្រុមហ៊ុន Qualcomm នឹងមិនត្រូវបានអនុញ្ញាតឱ្យលក់បន្ទះឈីបទៅឱ្យក្រុមហ៊ុន Huawei ទេ ហើយក្រុមហ៊ុន Google ក៏បានដកហូតអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន Huawei ដោយមិន​អោយ​ប្រើ​ប្រាស់​សេវាកម្ម Googleទៀតឡើយ។

ដោយ៖ Vireak

ប្រភព៖ GSMAreana