អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹក បញ្ចាក់ថា កីឡាករ-កីឡាការិនី ហែលទឹក ហ្វឹកហាត់ ជាមួយគ្រូប្រសើរជាងហាត់តាមផ្ទះ

(ភ្នំពេញ)៖ លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹក មានប្រសាសន៍ថា ក្រោយក្រសួងអប់រំ យុវជន និងកីឡាផ្អាកការចេញ-ចូលក្នុងបរិវេណពហុ កីឡដ្ឋានជាតិ អូឡាំពិក ជាបណ្តោះអាសន្ន នៃការឆ្លងមេរោគកូវីដ១៩ លើកទី២នេះ កីឡាករ-កីឡាការិនី នៅតែបន្តការហ្វឹកហាត់ដដែល ក្រោមការការពារ និងប្រុងប្រយ័ត្នខ្ពស់ដោយឲ្យហាត់នៅកន្លែង ណាមានទីលានហាត់ត្រឹមត្រូវ។

លោក បានបន្តថា ការហ្វឹកហាត់ រាល់ពេលជាមួយលោកគ្រូ នៅលើគោក ដោយកីឡាករ-កីឡាការិនី មិនបានចុះហាត់ក្នុងទឹកឡើយ ហើយជាធម្មតាកីឡាករ-កីឡាការិនីហែលទឹក មិនបានចុះទឹករង់ផ្តល់ប៉ះពាល់ថែមទៀតកមិ្រត ដែលអត្តពលិកកំពុងឡើង ឥឡូវត្រូវផ្អាកទៀត ប្រសិនបើការសម្រាករយៈពេលខ្លីនោះយើងក៏អាចស្តារដែរ។

លោក អគ្គលេខាធិការ បន្ថែមទៀតថា ចំណែកកីឡាករ-កីឡាការិនីហែលទឹកមួយចំនួនដែលមកពីខេត្តបន្តស្នាក់នៅក្នុងពហុកីឡដ្ឋានជាតិ ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ដែរ មិនអនុញ្ញាតឲ្យចេញក្រៅឡើយ និងមានឳកាសហ្វឹកហាត់ក្នុងទឹកព្រមទាំងមានលោកគ្រូបង្វឹកគ្រប់គ្រង។ យើងមិនចង់ឲ្យអត្តពលិកទំាងនោះហាត់តាមផ្ទះសកម្មភាពតាមតែគាត់ធ្វើមិនបានគ្រប់គ្រាន់ឡើយ ដូច្នេះត្រូវហាត់ជាមួយគ្រូដើម្បីរក្សាកម្លាំងពួកគាត់ឲ្យប្រសើរជាជាងហាត់តាមផ្ទះ៕ ដោយ៖ Micheal