Samsung galaxy S21 គ្រោង​នឹង​ចេញ​នៅឆ្នាំ២០២១ ហើយ​នេះ​គឺ​ជាលក្ខណៈសម្បត្តិខ្លះៗដែលបាន​បែកធ្លាយ

S21 គឺប្រហែលជាឈ្មោះរបស់​ទូរសព្ទកំពូល Samsung ត្រកូល S ជំនាន់​ថ្មីបន្តរវេនពី S20។ លើក​នេះ Samsung ទំនងជានឹងប្រកាសចេញវា លឿនជាងរាល់ឆ្នាំ និង​ថែមទាំងបង្ហើបពីលក្ខណៈសម្បត្តិរបស់​វាផងដែរ។

ចាប់​ផ្តើម​ពី​កម្លាំងម៉ាស៊ីន S21 វាអាចនឹងមានភ្ជាប់មកជាមួយឈីប Snapdragon 875 និង Exynos 2100 ដោយបែងចែកទៅតាមទីផ្សារដូចមុនអញ្ចឹង ដំណើរការដោយ One UI 3.1 ស្រោបលើ Android 11 ចេញពីប្រអប់តែម្ដង។ ក្រៅពីនេះវាក៏អាចនឹងមានគាំទ្រជាមួយ 5G, Bluetooth 5.1, Wi-Fi 6 (សម្រាប់ម៉ូឌែល S21 និង S21+) ចំណែក Wi-Fi 6E សម្រាប់ម៉ូឌែល Ultra។

សម្រាប់អេក្រង់ វាប្រើអេក្រង់ទំហំ 6.2 អ៊ីញ ហើយម៉ូឌែល S21+ វិញ គឺអាចមានទំហំអេក្រង់ 6.7 អ៊ីញ ប៉ុន្តែអេក្រង់របស់វាទាំងពីរម៉ូឌែលគឺ គឺអាចគាំទ្របានត្រឹមកម្រិត Refresh Rate 120Hz ជាមួយកម្រិតបង្ហាញ FHD+ ដដែលប៉ុណ្ណោះ។ ចំណែកឯ Galaxy S21 Ultra វិញ ជាម៉ូឌែល ដែលមានអេក្រង់ប្រសើរជាងគេ ពោលគឺវាអាចនឹងមានអេក្រង់ទំហំ 6.8 អ៊ីញ ជាមួយកម្រិតបង្ហាញ WQHD+ តំណាលគ្នានឹងកម្រិត Refresh Rate 120Hz និងជាពិសេសនោះ វាក៏មានប្រើប្រាស់បច្ចេកវិទ្យា LTPO ទៀតផង។ មិនត្រឹមតែប៉ុណ្ណឹងទេ អេក្រង់នៅលើម៉ូឌែល Ultra នោះ ក៏មានមុខងារដែលអាចឲ្យកម្រិត Refresh Rate កែប្រែតាមកាលៈទេសៈពី 1Hz ទៅដល់ 120Hz, មានកម្រិតពន្លឺឡើងដល់ទៅ 1,600 nits ក៏ដូចជាមាន Contrast Ratio ដល់ 3,000,000:1 ផងដែរ។

​សម្រាប់ផ្នែកសំខាន់មួយទៀតគឺកាមេរ៉ាវិញ ម៉ូឌែល S21 ធម្មតា និង S21+ នោះ គឺអាចមានកញ្ចប់កាមេរ៉ាក្រោយដូចគ្នាទាំងស្រុងតែម្ដង និយាយឲ្យចំទៅ វាអាចនឹងប្រើប្រាស់លេនគោលទំហំ 12MP, លេនទូលាយ Ultra-Wide ទំហំ 12MP និងមួយគ្រាប់ទៀតគឺជាលេន Telephotos ទំហំ 64MP។ ចំណែកនៅលើម៉ូឌែល Ultra វិញ វាប្រសើរជាងគេ ដោយវាអាចនឹងមានប្រើប្រាស់លេនគោលទំហំ 108MP ជាសេនស័រថ្មី, ជាមួយនឹងលេនទូលាយ Ultra-Wide ទំហំ 12MP និង 2 គ្រាប់ទៀតគឺជាលេនពង្រីក ដែលមួយអាចជាលេន Telephotos ទំហំ 10MP អាចពង្រីកបាន 3 ដងបែប Optical រីឯមួយគ្រាប់ទៀតទំនងជាលេន Telephotos ជំនាន់ថ្មីទំហំ 10MP ដូចគ្នា ប៉ុន្តែអាចពង្រីកបែប Optical បានដល់ទៅ 10 ដងឯណោះ។

ដោយ៖ Vireak

ប្រភព៖ androidauthority