តុលាការបើកសវនាការកាត់ទោស ស្ត្រីម្នាក់យកកាំបិតអារ.មុខ និងអារ.ដៃ ក្មេងស្រីអាយុ៥ឆ្នាំ រងរបួសធ្ងន់ធ្ងរ 

(ភ្នំពេញ)៖ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោស ស្ត្រីម្នាក់ ពាក់ព័ន្ធនឹងករណីយកកាំបិតអារ.មុខ និងអារ.ដៃ ក្មេងស្រីអាយុ៥ឆ្នាំ រងរបួសធ្ងន់ធ្ងរ។

សូមបញ្ជាក់ផងដែរថា ក្រោយបញ្ចប់សវនាការនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកស្រី អ៊ុក រ៉េតគន្ធា សម្រេចលើកពេលប្រកាសសាលក្រម ទៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០វិញ ។

គួររម្លឹកផងដែរថា កាលពីនៅរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ស្ត្រីជនដៃដល់ ឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ បានទៅទិញកូនកាំបិតនៅក្នុងផ្សារ រួចក៏ចាប់ក្មេងស្រីរងគ្រោះ អារ.មុខ ច្រមុះ និង ដៃ គឺ ជាការតបស្នង ដែលបានយកដុំថ្មគប់លើកូនប្រុសរបស់ខ្លួន ។

តាមចម្លើយសារភាព ស្ត្រីរូបនេះមានគំនុំ ដោយសារតែក្មេងស្រីរងគ្រោះ ធ្វើអោយកូនខ្លួនចេញឈាម។

សូមបញ្ជាក់ផងដែរថា ក្មេងស្រីរងគ្រោះឈ្មោះ លាស់ ម៉ាវីលីយ៉ា អាយុ៥ឆ្នាំ រងរបួសផ្ទៃមុខ ច្រមុះ ក និង ដៃ ធ្ងន់ធ្ងរ ៕ ដោយ៖ Micheal