លោក ហែម គីរី ៖ កីឡាករ-កីឡាការិនីហែលទឹក ត្រូវបន្តហ្វឹកហាត់ជាមួយគ្រូ

(ភ្នំពេញ)៖ លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹកបានមានប្រសាសន៍ថា ក្រោយក្រសួងអប់រំ យុវជន និងកីឡាផ្អាកការចេញ-ចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកជាបណ្តោះអាសន្នដោយសារតែមានការឆ្លងមេរោគកូវីដ១៩លើកទី២ នេះ សហព័ន្ធបានឲ្យកីឡាករកីឡាការិនីហ្វឹកហាត់ដដែលក្រោមការការពារនិងប្រុងប្រយ័ត្នខ្ពស់តាមការណែនាំរបស់ករសួងសុខាភិបាលដោយឲ្យហាត់នៅកន្លែងណាមានទីលានហាត់ត្រឹមត្រូវ។

លោកបានបន្តថាពួកយើងធ្វើការហ្វឹកហាត់រាល់ពេលជាមួយលោកគ្រូនៅលើគោកដោយកីឡាក-រកីឡាការិនីមិនបានចុះហាត់ក្នុងទឹកឡើយ ហើយជាធម្មតាកីឡាករកីឡាការិនីហែលទឹកមិនបានចុះទឹកពួកគេនឹងរងផលប៉ះពាល់ថែមទៀតដល់កមិ្រតសមត្ថភាពរបស់អត្តពលិកដែលខិតខំស្តារឡើងវិញកំពុងហើយកំពុងឈានឡើងហើយប្រសិនបើត្រូវផ្អាកទៀតនឹងប៉ះពាល់ខ្លាំងដល់អ្វីដែលគេទើបតែខំស្ដារ
ឡើងងវិញ ។

លោកអគ្គលេខាធិការរូបនេះបន្ថែមទៀតថាចំណែកកីឡាករ-កីឡាការិនីហែលទឹកមួយចំនួនដែលមកពីខេត្តបន្តស្នាក់នៅក្នុងពហុកីឡដ្ឋានជាតិក៏ត្រូវស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ដែរដោយមិនអនុញ្ញាតឲ្យចេញក្រៅឡើយនិងមានឳកាសហ្វឹកហាត់ក្នុងទឹកព្រមទាំងមាន លោកគ្រូបង្វឹកគ្រប់គ្រង។ យើងមិនចង់ឲ្យអត្តពលិកទំាងនោះហាត់តាមផ្ទះឡើយព្រោះពួកគេនឹងធ្វើមិនបានគ្រប់គ្រាន់ឡើយដូច្នេះត្រូវហាត់ជាមួយគ្រូដើម្បីរក្សាកម្លាំងពួកគាត់ឲ្យប្រសើរជាជាងហាត់តាមផ្ទះ៕

ដោយ៖ កូនដូច (Yuth)