សមត្ថកិច្ច ឃាត់ខ្លួនឪពុកចុងចាប់រំលោភកូន ស្រីពីរនាក់

(ព្រះវិហារ)៖ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ នគរបាលស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានចុះចាប់ឃាត់ខ្លួនជនសង្ស័យ ដែលត្រូវជាឪពុកចុងរបស់កុមារី២នាក់បងប្អូន ពីបទចាប់រំលោភសេពសន្ថវៈ តាមពាក្យបណ្ដឹងរបស់ក្មេងស្រីរងគ្រោះ។

ជនសង្ស័យត្រូវជាឪពុកចុងកុមារីទាំងពីរ មានឈ្មោះ ក្អើយ ប៊ឿ ប្រពន្ធឈ្មោះ សួន ស្រីម៉ុំ មានទីលំនៅ រស់នៅភូមិអង្រ្គង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

បើតាមការរៀបរាប់របស់កុមារីរងគ្រោះទាំងពីរនាក់បងប្អូន ទី១មានឈ្មោះ ម ស.ស និងទី២ប្អូនស្រីឈ្មោះ ម.ហ.ណ បានឲ្យដឹងថា ឪពុកចុងរបស់ខ្លួន បានចាប់រំលោភសេពសន្ថវៈទៅលើពួកគេ តាំងពីនាងអាយុ៩ឆ្នាំ និងគំរាមសម្លាប់ពួកនាង មិនឲ្យពួកនាងទម្លាយរឿងនេះប្រាប់អ្នកណាដឹង បើបែករឿង គាត់នឹងសម្លាប់ពួកនាងចោល។

បច្ចុប្បន្នជនសង្ស័យជាឪពុកចុង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជួនទៅអធិការដើម្បីសាកសួរ មុននឹងបញ្ជួនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់៕ ដោយ៖ Micheal