ស្រវឹងស្រែកឡូឡា ច្រៀងដៀមដាម ត្រូវជនសង្ស័យ វាយបែកក្បាល

(កំពង់ឆ្នាំង)៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០៥និង០០នាទី មានករណីហិង្សាដោយចេតនា នៅចំណុចផ្ទះភូមិឃ្លាំងប្រាក់
សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។

ជនសង្ស័យ ឈ្មោះ អ៊ូ ចាន់វ៉ាន់ ភេទស្រី អាយុ ២៩ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ បានវាយនិងវត្ថុរឹង ទៅលើជនរងគ្រោះឈ្មោះ អ៊ុ សុភ័ន្ត ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅ (មិនពិតប្រាកដ) បណ្ដាលឲ្យរបួសបែកក្បាល ។

មូលហេតុ៖ មកពីជនរងគ្រោះស្រវឹងស្រែកឡូឡា ច្រៀងដៀមដាម និងជេរប្រមាថទៅលើជនសង្ស័យ។

ក្រោយពេលកើតហេតុ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅអធិការដ្ឋាន ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕