៥៥ថ្ងៃទៀត FireFox នឹង​បញ្ឈប់ការដំណើរការរបស់ Adobe Flash Player

ប្រសិនបើអ្នកកំពុងប្រើកម្មវិធី Flash Player របស់ Adobe អ្នកនៅមានពេល ៥៥ ថ្ងៃទៀតដើម្បីប្រើវា មុនពេលដែល Mozilla បិទវាទាំងស្រុងពី Firefox នៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១​ខាងមុខ។

គួរបញ្ជាក់ផងដែរថា Flash ជាកម្មវិធី​ដែល​បាន​ចេញ​អោយ​ប្រើ​ប្រាស់ច្រើនជាងមួយទសវត្សរ៍មកហើយគិតចាប់ពីឆ្នាំ 1990 ដោយវាបានពង្រីកសមត្ថភាពទៅលើកម្មវិធីស្វែងរក ដែលមានលក្ខណៈពិសេសដូចជាការចាក់វីដេអូ និងលេងហ្គេមនៅលើគេហទំព័រជាដើម។ ប៉ុន្តែទន្ទឹមនឹង​ការពង្រីកសមត្ថភាពនេះ វាក៏នាំមក​នូវហានិភ័យសន្តិសុខ និងបញ្ហាផ្សេងទៀតបានដែល​អាច​អោយ​ក្រុមហ៊ុនសម្រេចដកវាចេញ។ក្រៅពី FireFox ក្រុមហ៊ុនផ្សេងៗទៀត​ដូច​ជា iPhone ជាដើមក៏មិនអនុញ្ញាតិអោយ​កម្មវិធីនេះដំណើរ​ការ​ដែរ។

ដោយ៖ Vireak