ទំនងជាបែកថ្នាំយកដុំថ្មដើរគប់គេ​ឯង ស្រាប់ស្រ្តីម្នាក់ចេញមកស្តីបន្ទោស ស្រាប់តែទាញដំបងវ៉ៃសំពងតែម្តង !

(កំពង់ឆ្នាំង)៖ សមត្ថកិច្ចក្រុងកំពង់ឆ្នាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យដៃដល់ម្នាក់ ដែលបានប្រើអំពើហិង្សាយកដំបងវ៉ៃទៅលើស្ត្រីជនរងគ្រោះ ។ ហេតុការណ៍អំពើហឹង្សាខាងលើនេះបានកើតឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចអតីតសាលាចិន ដែលស្ថិតនៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង ។

អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងលោកវរះសេនីយ៍ឯក ឆាយខែមរត្ន័ បានអោយដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះមានឈ្មោះ នៀន តួ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិ សង្កាត់ខាងលើពីបទហិង្សាដោយចេតនា វាយលើស្ត្រីរងគ្រោះមានឈ្មោះ ឌិនធីសាង អាយុ៦៩ឆ្នាំជនជាតិវៀតណាមរស់នៅចំណុចខាងលើ ។

អធិការនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុជនសង្ស័យខាងលើនេះទំនងជាបែកថ្នាំ បានយកដុំថ្មដើរ គប់ម៉ូតូ កង់ ឡាន របស់ប្រជាពលរដ្ឋដែលធ្វើដំណើរកាត់ទីនោះ ហើយក៏ត្រូវបានស្ត្រីរងគ្រោះខាងលើស្តីបន្ទោសឱ្យ ស្រាប់តែជនសង្ស័យទាញដំបងវ៉ៃមកលើស្ត្រីរងគ្រោះតែម្ដង ។

ក្រោយពេលកើតហេតុស្ត្រីរងគ្រោះខាងលើបានមកប្ដឹងសមត្ថកិច្ចភ្លាមៗនោះសមត្ថកិច្ចចុះទៅដលើនិងបានឃាត់ខ្លួនរួម និងវត្ថុតាងនាំយកមកអធិការក្រុងដើម្បីធ្វើការសាកសួរនុងក៍សាងឯកសារបញ្ជូនបន្តមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តទៅតាមនីតិវិធីផងដែរ ៕

ដោយ សុក្ខារិន (Yuth)