ក្រុម​កាំភ្លើងធំ Arsenal បានយកឈ្នះ​ក្រុម​ភ្ញៀវ​មកពីអ៊ីតាលី Napoli ២-០ ក្នុងជើងទី១

ក្រុម​កាំភ្លើងធំ Arsenal បានយកឈ្នះ​ក្រុម​ភ្ញៀវ​មកពីអ៊ីតាលី Napoli ២-០ ក្នុងជើងទី១ វគ្គ ៨ក្រុម​ចុងក្រោយ នៃ​ពាន​រង្វាន់លំដាប់​ទី២ ទ្វីបអឺរ៉ុប UEFA Europa League កាលពីយប់មិញនេះ។ ចំណែក​ក្រុម​អង់គ្លេស​មួយទៀត គឺ តោខៀវ Chelsea បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Slavia Pragu ១-០ (វីដេអូនៅផ្នែកខាងក្រោមនៃអត្ថបទ)។
Ramsey អបអរ​ក្រោយ​ស៊ុត​បញ្ចូលទីឲ្យ Arsenal (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)Aaron Ramsey និង Kalidou Koulibaly ជាអ្នក​រក​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ​ក្រុមលោក Unai Emery ចំណែក​១គ្រាប់​ជ័យជម្នះ​របស់ ​Maurizio Sarri រក​បាន​ដោយ Marcos Alonso។
ជើងទី២ នឹងធ្វើឡើង​នៅ​ថ្ងៃ​ទី១៨ ខែមេសា ឆ្នាំ២០១៩។
លទ្ធផល​គូផ្សេងទៀត​កាលពីយប់មិញ គឺ Benfica ៤-២ Frankfurt និង Villarreal ចាញ់ Valencia ១-៣៕