លោក វ៉ាត់ ចំរើន ៖ ការឆ្លងមេរោគកូវីដ១៩លើកទី២ ប៉ះពាល់ដល់វិស័យកីឡានៅកម្ពុជាតិចតួចបំផុត

(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិក (NOCC) និងអគ្គលេខាធិការ CAMSOC បានមានប្រសាសន៍ថា សម្រាប់ការកើតមានឡើងនៃការឆ្លងមេរោគកូវីដ១៩ កាលថ្ងៃទី៣ វិច្ឆិការយៈពេលខ្លីដូច្នេះការប៉ះពាល់វិស័យកីឡានៅកម្ពុជាតិចតួចបំផុត។

លោកបន្តថា កាលពីលើកមុនមានរយៈពេលរាប់ខែធ្វើឲ្យរងប៉ះពាល់ខ្លាំងក្នុងការពិបាកស្តារឡើង ប៉ុន្តែការឆ្លងលើកទី២មានរយៈពេលខ្លីដូច្នេះយើងអាចស្តារឡើងងាយស្រួលជាងមុន ដោយសារតែប្រភេទកីឡាចំនួនធ្វើការហ្វឹកហាត់នៅក្នុងបរិវេណសួន ច្បារ វត្តបទុមវតីដូចជាកីឡាហែលទឹក និងកីឡាការ៉ាតេ។ សហព័ន្ធមួយចំនួនមិនចង់ឲ្យអត្តពលិកទំាងនោះហាត់តាមផ្ទះសកម្មភាពតាមតែគាត់ធ្វើមិនបានគ្រប់គ្រាន់ឡើយ ដូច្នេះត្រូវហាត់ជាមួយគ្រូដើម្បីរក្សាកម្លាំងពួកគាត់ឲ្យប្រសើរជាជាងហាត់តាមផ្ទះ។

លោកអគ្គលេខាធិការ បានបន្ថែមទៀតថា ការប៉ះពាល់គឺនៅតែប៉ះពាល់ខាងលើបច្ចេកទេសហ្វឹកហាត់របស់ក្រុមកីឡាជម្រើសជាតិកម្ពុជាដោយសារមេរោគដ៏សាហាវនេះ ប៉ុន្តែយើងដឹងហើយថា ការឈប់ហ្វឹកហាត់នៃការបិទពហុកីឡដ្ឋានជាតិធ្វើឲ្យកីឡាករ-កីឡាការិនីខ្វះទីលាន ដូច្នេះយើត្រូវក្រុមកីឡាជម្រើសជាតិកម្ពុជាហ្វឹកហាត់តាមកម្មវិធីដដែល៕

ដោយ៖ កូនដូច (Yuth)