BREAKING NEWS៖ អាម៉េរិក រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ជាង១៨ម៉ឺននាក់ ជិត២ពាន់នាក់ស្លាប់ ត្រឹមតែមួយថ្ងៃ

(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer បានបង្ហាញថា មួយថ្ងៃដោយគិតចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ មកដល់ថ្ងៃទី២០នេះ សហរដ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ១៨០,២៩៤នាក់ និងអ្នកជំងឺសរុប ១,៩៦៧នាក់ បានស្លាប់។

សូមបញ្ជាក់ផងដែររហូតមកដល់ពេលនេះ សហរដ្ឋអាម៉េរិក ឈរនៅកំពូលតារាងនៃចំនួនអ្នកឆ្លងច្រើនជាងគេ ដែលគិតត្រឹមព្រឹកនេះផងដែរ អាម៉េរិកមានមនុស្សសរុប ១២,០៥៦,៩៦៩បានឆ្លង, ជាង២៥ម៉ឺននាក់ស្លាប់។

គួរបញ្ជាក់ផងដែរថា គិតត្រឹមម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៥៧,២០៥,៧៤៤ករណី ហើយក្នុងនោះមនុស្សសរុប ១,៣៦៤,៧៤៦នាក់ស្លាប់ និងជាង ៣៩លាននាក់ បានជាសះស្បើយឡើងវិញ។

ជាមួយគ្នានោះ ត្រឹមតែរយៈពេល២៤ម៉ោង ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងសរុប ៦៣២,១៧៤ករណី និងមានមនុស្សជាង ម៉ឺននាកស្លាប់។

 

 

 

តាមតួរលេខចេញពី worldometer ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូវីដ១៩ បានឆ្លងរាតត្បាតចូលដល់ប្រទេសនិងឧបទ្វីបចំនួន ២១៥ហើយ៕ ដោយ៖ Micheal