លទ្ធផលសំឡេងឆ្នោតផ្លូវការណ៍នៅរដ្ឋចរចា លោក បៃដិន នៅតែឈ្នះ

រដ្ឋចរចាគឺជារដ្ឋមួយក្នុងចំណោមរដ្ឋជាច្រើន ដែលលោក ដូណាល ត្រាំ ទាមទារឱ្យរាប់សន្លឹកឆ្នោតឡើងវិញ ដោយលោកបដិសេធ លទ្ធផលបោះឆ្នោត ដែលរាប់ដោយម៉ាស៊ីនរាប់សន្លឹកឆ្នោត។ ទោះបីជារាប់សន្លឹកឆ្នោតឡើងវិញដោយដៃ ប៉ុន្តែលទ្ធផលនៅតែលោក ចូ បៃដិន ឈ្នះ លោកដូណាល ត្រាំ មិនខុសគ្នាពីការរាប់លើកដំបូងនោះទេ។

រដ្ឋមន្ត្រីនៃរដ្ឋចរចា លោក Brad Raffensperger បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការរាប់សន្លឹកឆ្នោតឡើងវិញដោយដៃ នៅ តែមិនបានផ្លាស់ប្តូរលទ្ធផលនៅក្នុងរដ្ឋទាំងមូល ហើយគ្មានអ្វីខុសប្លែករវាងការរាប់ដោយម៉ាស៊ីន និងការរាប់ដោយ ដៃផ្ទៀតផ្ទាត់ ឡើងវិញ។

កាលពីថ្ងៃពុធ សប្តាហ៍មុនលោករដ្ឋមន្ត្រីនៃរដ្ឋ ចរចា បានប្រកាសរាប់សន្លឹកឆ្នោតឡើងវិញ ទូទាំងរដ្ឋ គ្រាដែលលោក ចូ បៃដិន នាំ មុខសំឡេង ត្រឹមតែ ១៤០០០ សំឡេង ពោលគឺប្រមាណ ៣ភាគរយ។

លោក រដ្ឋមន្ត្រី ដែល​មកពីគណបក្សសាធារណរដ្ឋរូបនេះ បញ្ជាក់ថា ដោយសារគម្លាតនៃសំឡេងឆ្នោត មានភាពប្រកៀកប្រកិតគ្នាខ្លាំង តម្រូវឱ្យរាប់សន្លឹកឆ្នោតឡើងវិញ ដោយដៃ ឱ្យបានពេញលេញ ដែល ធ្វើឡើងដោយដៃ នៅក្នុងតំបន់នីមួយៗ នៃរដ្ឋចរចា។

រដ្ឋចរចា មានប្រតិភូបោះឆ្នោតចំនួន ១៦ ដែលក្រុមយុទ្ធនាការរកសំឡេងឆ្នោត របស់លោក ត្រាំ បានស្នើឱ្យមាន ការរាប់សន្លឹកឆ្នោត ឡើងវិញ ដែលធ្វើឡើងដោយដៃ តាំងពីថ្ងៃអង្គារ៍។
រដ្ឋចរចា និងរដ្ឋការ៉ូលីណា ខាងជើង គឺជារដ្ឋចុងក្រោយ ក្នុងការសម្រេចឆ្នោត ខណៈដែលរដ្ឋការ៉ូលីដាខាងជើង ធ្វើឱ្យលោកត្រាំ ទទួលបានអង្គបោះឆ្នោត ២៣២សំឡេង។
ប៉ុន្តែដល់ដំណាក់កាលនេះ ទៅហើយ លោក ត្រាំ នៅតែបដិសេធទៅនឹងលទ្ធផលបោះឆ្នោត ដោយចោទថា មាន​ការរាប់បន្លំ សន្លឹក ឆ្នោតនៅរដ្ឋមួយ​ចំនួន ខណៈដែលលោកគ្មានភស្តុតាងបង្ហាញតុលាការនោះទេ៕

(ដោយ៖ ឡេង ដេត)