ឃាត់ខ្លួនបុរសម្នាក់ ក្រោយឆែកឆេរនៅបន្ទប់ស្នាក់នៅ រកឃើញគ្រឿងជាច្រើន

​(ភ្នំពេញ​)៖​ កាលពី​ថ្ងៃទី​១៩​ ខែវិច្ឆិកា​ឆ្នាំ​២០២០ម្សិលមិញនេះ សមត្ថកិច្ចជំនាញនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយផ្នែកគ្រឿងញៀនក្រុង និងមូលដ្ឋានស្រាវជ្រាវ និងចាប់ខ្លួនបុរសម្នាក់ តាមដីការតុលាការ ក្រោយពីឆែកឆេរនៅបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ រកឃើញគ្រឿងញៀនជាច្រើនដនិងច្រើនកញ្ចប់ ដែលជនសង្ស័យស្ដុកទុកលក់ចែកចាយ។

ការឃាត់ខ្លួន និងឆែកឆេររកឃើញគ្រឿងញៀននេះ បានធ្វើឡើងនៅ​ចំណុច​បន្ទប់​ជួលមួយកន្លែង ដែលមាន​ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ឈ្មោះ​ប៉ាន់ ប៉េ​រ៉ា អាយុ​ប្រហែល​៤០​ឆ្នាំ។ គួរបញ្ជាក់ផងដែរថា ការចាប់ខ្លួននេះធ្វើឡើងដោយមានការសហការរវាងនគរបាល ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ និងនគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ។ បន្ទាប់ពីបានធ្វើការឆែកឆេរបន្ទប់ដែលជនសង្ស័យស្នាក់នៅ រកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីនយ៉ាងច្រើន ព្រមទាំង​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន ឧបករណ៍​អ៊ុត​ថង់​ប្លា​ស្ទិ​ក និង​ឧបករណ៍​សម្រាប់​រំលែក​គ្រឿងញៀន​មួយចំនួនទៀត​។​

វត្ថុតាងទាំងនោះ រួមមាន​វត្ថុ​ច្រក​ក្នុង​កញ្ចប់​តែ​សញ្ញា​លេខ​៨៨៨​ពណ៍​ត្រួយ​ចេក​ខ្ចី សង្ស័យ​ជា​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៣៧​ដុំ​។ វត្ថុច្រកក្នុងកញ្ចប់តែសញ្ញាប៉ាន់តែ​សង្ស័យ​ជា​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​១០​ដុំ​។ ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៨​ថង់ ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​១​គ្រឿង ឧបករណ៍​សម្រាប់​អ៊ុត​ថង់​ប្លា​ស្ទិ​ក​ពេលរំលែកគ្រឿងញៀនរួច ១គ្រឿង និង​ឧបករណ៍​សម្រាប់​រំលែក​គ្រឿងញៀន​មួយចំនួនទៀត​ផងដែរ​ ។ជនសង្ស័យកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ៖ Micheal