សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការលើរឿងក្តីលោក រ៉ុង ឈុន នៅដើមខែធ្នូ ខាងមុខ

(ភ្នំពេញ)៖ នៅថ្ងៃទី០២ធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ចៅក្រមដំបូងរាជធានីភ្នំពេញ នឹងបើក សវនាការកាត់ទោសលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ដែលជាប់ពាក់ព័ន្ធនិងបទល្មើស “ញុះញង់បង្កអោយមានភាពចលាចលធ្ងន់ធ្ងដល់សងគមជាតិ” ទាក់ទងបញ្ហាព្រំដែន នេះបើយោងតាមលិខិតកោះហៅមេធាវី។

សូមបញ្ជាក់ថា ជនជាប់ចោទលោក រ៉ុង ឈុន ត្រូវបានអាជ្ញាធរកម្ពុជាជាចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែកក្តដា បន្ទាប់ពីរូបលោកបានធ្វើអត្ថាធិប្បាយពីបញ្ហាព្រំដែនកម្ពុជា-វៀតណាមនៅក្នុងខេត្តត្បូងឃ្មុំ។ បន្ទាប់មកតុលាការបានចោទប្រកាន់និងឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ។

នាពេលថ្មីៗនេះ មេធាវីការពារក្ដីអោយលោក រ៉ុង ឈុន គឺលោកមេធាវី ជូង ជូងី បានប្ដឹងឡើងសាលា ឧទ្ធរណ៍ពីបញ្ហាដីកាសម្រេចឃុំខ្លួនជនត្រូវចោទ ប៉ុន្តែសាលាឧទ្ធរណ៍បានបដិសេធ ហើយសម្រេចបន្តការឃុំខ្លួនរហូតដល់តុលាការសម្រេចអង្គសេចក្ដីតាមច្បាប់ ៕

ដោយ: ភក្តី (Yuth)