ឧត្តមសេនីយ៍យោធាម្នាក់ ត្រូវតុលាការចេញដីកាតាមចាប់ខ្លួន ពាក់ព័ន្ធករណីចេញសែកស្អុយ

(ភ្នំពេញ)៖ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២២០២០កន្លងទៅ បានចេញដីកាតាមចាប់ខ្លួន លោកឧត្តមសេនីយ៍យោធាម្នាក់ ឈ្មោះ សៅ ប៊ុនហ៊ួរ ពាក់ព័ន្ធករណី ឆបោក និងចេញសែកមិនមានប្រាក់ តាមបណ្តឹងរបស់ឈ្មោះ ឌី ក្តឹប។ 

ក្នុងដីកាខាងលើ បានបញ្ជាក់ថា ឧត្តមសេនីយ៍ត្រី សៅ ប៊ុនហ៊ួរ ដែលមានទីលំនៅបច្ចុប្បន្នផ្ទះលេខ ៣៧៩ បេ ផ្លូវលេខ២៧ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មកបង្ហាញខ្លួននៅការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យបានមុនថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសួរនាំលើបណ្ដឹងព្រហ្មទណ្ឌ៕

ដោយ៖ Micheal