ថ្លៃពន្ធ App Store នឹងត្រូវ​បាន​បញ្ចុះមកសល់ត្រឹម ១៥%

ជាដំណឹង​ល្អ​សម្រាប់​បង​ប្អូន​អ្នក​ Developer ទាំង​អស់​នៅ​លើ​ពិភព​លោក ព្រោះ​ពេល​នេះ​ក្រុមហ៊ុន Apple បានសម្រេចចិត្តចូលរួមជួយ និងលើកទឹកចិត្តទៅដល់ ក្រុមអ្នកបង្កើតកម្មវិធី ឬហ្គេម (Developers) ខ្នាតតូចៗទាំងអស់ហើយ ដោយកំពុងចាប់ផ្ដើមទម្លាក់ថ្លៃពន្ធមកត្រឹម 15% វិញ នៅរៀងរាល់ពេលដែលបង្ហោះកម្មវិធី ឬហ្គេមរបស់ពួកគេ ចូលទៅក្នុង App Store នៅពេលខាងមុខនេះ។ ដូច្នេះមាន​ន័យ​ថា សម្រាប់​បង​ប្អូន​ Developers ដែលរកប្រាក់ចំណូលបានទាប​ជាង 1 លានដុល្លារចុះក្រោម នឹងទទួលបានការ​បញ្ចុះ​តម្លៃ​ពន្ធនេះ។

ការ​បញ្ចូ​តម្លៃ​ខាង​លើ​នឹង​ចាប់ផ្ដើមពីថ្ងៃទី 1 ខែមករា ឆ្នាំ 2021 តទៅ។ គួរ​បញ្ជាក់​ផងដែរ​ថាកន្លងមក Apple គិតថ្លៃពន្ធពី​បងប្អូន Developers ចំនួន 30% នៅពេលដែលដាក់នៅក្នុង App Store ប៉ុន្ដែក្រោយពីមានការរិះគន់អស់មួយរយៈមក Apple បាន​សម្រេច​ទម្លាក់​តម្លៃ​មក​សល់ត្រឹម ១៥%។

ដោយ៖ Vireak

ប្រភព៖ TheVerge