ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ៖ សារព័ត៍មានល្អ សង្គមជាតិល្អអ្នកព័ត៌មាន និងជាដៃគូអភិវឌ្ឍន៍ប្រទេសក្នុងឆ្លុះបញ្ចាំងការពិតនៅក្នុងសង្គម

(ភ្នំពេញ) ៖ នាល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្ដម ដួង តារា បានអញ្ជើញរៀបចំពិធីសំណេះសំណាល់ និងពិសារអាហារសាមគ្គី ជាមួយបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ និងអ្នកឧកញ៉ា លោកឧកញ៉ា ម្ចាស់អាជីវកម្ម និងនៅសណ្ឋាគា រ៉ូសហ្គាឌីនអូរតែល ស្ថិតតាមបណ្ដោយផ្លូវភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ។
នាល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។

ក្នុងកម្មវិធីសំណេះសំណាល់ និងពិសារអាហារសាមគ្គីនោះដែរ ឯកឧត្តម ដួង ដារា បានធ្វើការអរគុណចំពោះសម្តេចទាំងធ្វេ គឺសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានីហ៊ុនសែន ដែលខិតខំដឹកនាំនាវាប្រទេសបានល្អដូចសព្វថ្ងៃនេះ ហើយឯកឧត្តមលើកឡើងនៅពាក្យ អរគុណសន្តិភាព ហើយឯកឧត្តមបានបញ្ជាក់ថាបើគ្មានសន្តិភាព គឺយើងមិនអាចអ្វីបានសព្វថ្ងៃនេះទេ។

ថ្លែងនៅក្នុងកម្មវិធីនោះដែរ ឯកឧត្តមក៍បានថ្លែងអំណរគុណចំពោះអ្នកសារព័ត៌ដែលខិតខំផ្សាយព័ត៌មានពិត ព័ត៌មានដែលជួយដល់សង្គមជាតិ ហើយឯកឧត្តមក៍បានលើកឡើងថា ព័ត៌មានល្អប្រទេសរបស់យើងកាន់រីកចម្រើន និងចាត់ទុកអ្នកសារព័ត៌មានជាដៃគូដល់សំខាន់ដើម្បីជួយដល់រាជរដ្ឋភិបាល និងសង្គមជាតិទាំងមូល។

ក្នុងឳកាសនោះដែរ ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ក៍បានបញ្ជាក់បន្ថែមថា យើងរួមគ្នាធ្វើអំពើ សាងល្អ ចែករំលែកស្នាមញញឹម និង ក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក ហើយសូមធ្វើការផ្សព្វផ្សាយព័ត៌មានណាដែលពិតប្រាកដ កុំធ្វើខុសធ្វើជាត្រូវ កុំត្រូវធ្វើខុស ត្រូលមានមូលដ្ឋានអោយបានច្បាស់លាស់ កុំបំភ្លៃព័ត៌មាន៕

សម្រួលអត្ថបទ ៖ S.T