គ្រឿង​ក្នុង Macbook ជំនាន់​មុន ប្រៀបនឹងMabook ជំនាន់ថ្មីមាន​ភាព​ស្រដៀង​គ្នា​ច្រើន​ នេះបើតាមក្រុម iFixit បាន​បង្ហាញ

ថ្មីៗ​នេះក្រុម iFixit ដែល​បងប្អូន​ប្រហែល​ជា​បាន​ស្គាល់​ហើយ​ថាជាក្រុម​អ្នក​ដោះគ្រឿង​ក្នុងឧបករណ៍​អេឡិក​ត្រូនិកដ៏ល្បីឈ្មោះ បានរុះរើម៉ាស៊ីន MacBook Air និង MacBook Pro ថ្មីរបស់ Apple ដើម្បីមើលការ​រៀប​ចំនៅខាងក្នុង។ អ្វី​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​នោះគឺ ទាំងសេរ៊ីចាស់ និងសេរ៊ីថ្មីគឺត្រូវបានផលិតឡើង​មក​ដោយ​មានរូប​រាង​ខាង​ក្នុង​ស្ទើរតែដូចគ្នាទាំងស្រុង។

ខាង​ក្រោម​នេះ​ជា​រូប​ភាព​ប្រៀប​ធៀប​រវាង Macbook Pro ជំនាន់​មុន​ និងជំនាន់​ថ្មី ដោយជំនាន់​មុន​ប្រើ Intel ស្ថិត​នៅ​ខាង​ឆ្វេង ហើយ​ម៉ូឌែល​ថ្មីប្រើឈីប M1 ស្ថិត​នៅ​ខាង​ស្តាំ៖

ប្លង់ខាងក្នុងនៃកុំព្យូទ័រទាំងពីរគឺស្ទើរតែដូចគ្នា។ iFixit កត់សម្គាល់ថាម៉ូឌែល M1 ប្រើប្រាស់កង្ហារដូចគ្នានឹងជំនាន់មុនរបស់ក្រុមហ៊ុន Intel ដែរ ដែលពិតជាជួយជំរុញប្រសិទ្ធភាពបន្ទះឈីប M1 ដោយគិតពីភាពខុសគ្នានៃកម្រិតសំលេងរំខានរវាងកុំព្យូទ័រទាំងពីរ។

ម៉្យាងវិញទៀតម៉ាស៊ីន MacBook Air ក៏មើលទៅស្រដៀងនឹងជំនាន់ Intel ដែរប៉ុន្តែជាមួយនឹងការលុបចោលកង្ហារទាំងអស់។ iFixit បានសម្តែងការភ្ញាក់ផ្អើលបន្តិចបន្តួចដែលការរចនានៃ Air និង Pro សេរ៊ីថ្មីមិនមានការផ្លាស់ប្តូរច្រើន ដោយ Apple គិត​លើ​រឿង​ប្រើ​ប្រាស់​គ្រឿង​ចាស់​ភាគ​ច្រើន ដោយគ្រាន់តែកែឆ្នៃដោយ​ដកឈីបចាស់​ចេញ​ ហើយ​ជំនួស​ដោយ​ឈីប​ថ្មីតែម្តង។

ដោយ៖ Vireak