ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ចាត់ក្រុមការងារចុះធ្វើផ្ទះចាំចំការ ផ្តល់គ្រាប់ពូជដំណាំ និងចែកអំណោយប្រគល់ជូនប្រជាកសិករ១៣គ្រួសារនៅក្រុងប៉ោយប៉ែត 

(ខេត្តបន្ទាយមានជ័យ) ៖ ក្រុមការងារ បស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ទកាល័យ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងជាអគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត ដោយមានការអញ្ជេីញចូលរួមពីក្រុមការងារពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋានក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានចុះធ្វេីផ្ទះចំការ និងបាននាំយកអំណោយ គ្រាប់ពូជដំណាំដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ផ្តល់ចែកជូនដល់ប្រជាកសិករចំនួន១៣គ្រួសារដែលទទួលរងការខូចខាតដោយសារគ្រោះទឹកជំនន់ក្នុងរយៈកាលកន្លងមកនៅភូមិសុខសាន្ត សង្កាត់និម្មិត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ ឯក ឡាយ គឹមលី បានមានពាំនាំបណ្តាំសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំជាតិ ខេត្ត ពិសេសឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ហេមចិន្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភដែលតែងតែគិតគូពីសុខទុក្ខជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយេីងទាំងអស់គ្នាគ្រប់កាល:ទេសដោយលោកបានផ្សារភ្ជាប់សុខទុក្ខរបស់ប្រជាពលរដ្ឋគឺជាសុខទុក្ខរបស់លោក។

ក្នុងនាមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត ក្នុងឱកាសនោះ ដែរ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានបន្តចូលរួមថែរក្សាសន្តិភាពជាមួយសម្តេចតេជោ ហ៊ុន សែន ដេីម្បីបន្តការអភិវឌ្ឍមូលដ្ឋានមានរីកចម្រេីនកាន់តែឆាប់រហ័ស និងសំណូមពរដល់បងប្អូនទាំងអស់បន្តថែរក្សាសុខភាព បន្តចូលរួមឱ្យបានសកម្មបង្ការរោគរាតត្បាតកូវីដ-១៩ និងបញ្ហាគ្រឿងញៀន នៅសហគមន៍មូលដ្ឋាន។

អំណោយផ្តល់ ចែកជូន ប្រជាពលរដ្ឋនាឱកាសនោះមាន :ផ្ទះចាំចំការចំនួន៤ខ្នង និងអង្ករ មី ត្រីខ ទឹកត្រី ភួយ ទឹកសុទ្ធ និងគ្រាប់ពូជដំណាំ៕

សម្រួលអត្ថបទ ៖ S.T