កងប្រតិបត្តិការរុករក និងសង្គ្រោះ៧១១កងពលតូចលេខ៧០ ហ្វឹកហាត់អំពីគ្រឿងផ្គុំ​ និងឧបករណ៍ស្គែនស្វែងរកមនុស្សពេលជួបគ្រោះអាសន្ន

(ភ្នំពេញ) ៖​ កងប្រតិបត្តិការរុករក និងសង្គ្រោះ៧១១ កងពលតូចលេខ៧០ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ​ មេបញ្ជាការរងកងពល នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ​ ធ្វើការហ្វឹកហាត់អំពីគ្រឿងផ្គុំ​ និង

ឧបករណ៍ស្គែនស្វែងរកមនុស្ស(ទំនេីប) ៣ដូចជា៖ ១. Leader Hasty ឧបករណ៍ស្គែនស្វែងរកមនុស្សមានជីវិត
២. Leader Scan ឧបករណ៍ស្គែនស្វែងរកមនុស្សមានជីវិតផ្តល់ជាសញ្ញារំញ័រ ៣. Leader Volt ឧបករណ៍ស្វែងរកចរន្តអគ្គីសនី។

សូមបញ្ជាក់ថា​ ការហ្វឹកហាត់ប្រើប្រាស់នូវឧបករណ៍ទាំងអស់នេះគឺ ដើម្បីបង្កើនសមត្ថភាពលើសេវាសង្គ្រោះអោយមានប្រសិទ្ធភាពខ្ពស់ថែមទៀតក្នុងការងារត្រៀមជួយសង្គ្រោះដល់ប្រជាពលរដ្ឋរបស់យើងនៅពេលមានគ្រោះអាសន្នដូចជាបាក់រលំអគារជាដើម។ កងប្រតិបត្តិការរុករក និងសង្គ្រោះ៧១១ សូមប្តេជ្ញាយកចិត្តទុកដាក់​ ក្នុងការហ្វឹកហាត់ រៀនសូត្រ ថែទាំសម្ភារ:ដ៏មានតំលៃទាំងអស់នេះអោយបានល្អ និងបំរើប្រជាពលរដ្ឋយើងអោយអស់ពីលទ្ធភាព៕

សម្រួលអត្ថបទ ៖​ S.T