ប្រព័ន្ធផ្សព្វផ្សាយអាមេរិក៖ លោកត្រាំ នៅមានផ្លូវតស៊ូ ដ្បិតមិនទាន់ដល់ដំណាក់កាលប្រកាសលទ្ធផលចុងក្រោយ

ការមិនទាន់ប្រកាសលទ្ធផលបោះឆ្នោតផ្លូវការណ៍ នៃការប្រកួតប្រជែងប្របោះឆ្នោត ប្រធានាធិបតី បានក្លាយជាប្រធានបទ នៃការជជែកដេញដោលយ៉ាងក្តៅគគុករវាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ។

បេក្ខភាពមកពីគណបក្សទាំងពីរ គឺគណបក្សប្រជាធិបតេយ្យ ដែលលោកបៃដិនជាអ្នកដឹកនាំ និងគណបក្សសាធារណរដ្ឋរបស់លោក ដូណាល ត្រាំ ក៏អន្ទះសារចង់ដឹងលទ្ធផលឆាប់ៗ ខណដែលយុទ្ធនាការរបស់លោក ត្រាំ កំពុងដាក់ពាក្យប្តឹងនៅក្នុងរដ្ឋមួយចំនួន ដោយទាមទារឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ ដោយចោទថាមានការរាប់បន្លំសំឡេងឆ្នោតរហូតមានរដ្ឋចរចា បានធ្វើការរាប់សន្លឹកឆ្នោតដោយដៃឡើងវិញ ប៉ុន្តែរកឃើញលទ្ធផលមិនមានអ្វីខុសគ្នាពីការរាប់ម៉ាស៊ីន។

យ៉ាងណាលោក ចូ បៃដិន បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការឡើងគ្រប់គ្រងតំណែងម្ចាស់សេតវិមាន បើទោះបីជាការបោះ​ឆ្នោតប្រតិភូមិនទាន់មកដល់ ដែលនឹងរៀបចំនៅថ្ងៃទី ១៤ ខែធ្នូឆ្នាំ ២០២០។
ក្រុមលោក ត្រាំទទូចឱ្យប្រមូលភស្តុតាង នៃការក្លែងបន្លំសំឡេងឆ្នោត នៅក្នុងរដ្ឋសំខាន់ៗមួយចំនួន ដែលក្រុមលោកត្រាំបាត់បង់សំឡេង។
លោក មីឆែល សាននួន អ្នកវិភាគនយោបាយអាមេរិក បានឱ្យដឹងថា ការតស៊ូរបស់លោកត្រាំ គឺសម្រាប់ក្រុមរបស់លោក ហើយប្រសិនបើយុទ្ធនាការរបស់លោក អាចផ្លាស់ប្តូរការរាប់សន្លឹកឆ្នោតថ្មីនេះ នៅក្នុងរដ្ឋចំនួន ៣ គរដ្ឋ មីឈីហ្គេន រដ្ឋចរចា និងរដ្ឋផេនស៊ីលវេនៀ លោក ត្រាំអាចទទួលបាន ២៨៤ ប្រតិភូបោះឆ្នោត ហើយនឹងក្លាយជាអ្នកឈ្នះ។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក រាយការ ណ៍ថា លោកត្រាំ ទំនងជានៅមានផ្លូវបន្តទៀត ដ្បិតថាពាក្យបណ្តឹងនៅរដ្ឋមីឈីហ្គេន ត្រូវពួកគេដកពាក្យវិញក្តី ពោលគឺនៅរដ្ឋផេនស៊ីលវេននៀ៕

(ដោយ៖ ឡេង ដេត)