រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសថ្លៃសេវាប្រមូលសំរាមនៅភ្នំពេញក្នុងខែតុលា

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសថា បច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ កំពុងទទួលការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង រាជធានីភ្នំពេញ សម្រាប់ខែតុលា។

សេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ បានឱ្យដឹងថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលខកខាន មិនបានបង់ថ្លៃសេវាប្រមូលសំរាមសម្រាប់ខែកញ្ញា និងខែមុនៗ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តវិធានការដោយ​កត់ត្រាជាបំណុលរួចហើយ។

រដ្ឋបាលរាជធានីភ្នំពេញ បានបន្តប្រកាន់យកភាពអត់ធ្មត់មិនអនុវត្តវិធានការរដ្ឋបាល និងច្បាប់ ដោយនៅតែទុកឱកាសឲ្យប្រជាពល​រដ្ឋ ជាអាជីវករ ពាណិជ្ជករ សិប្បករ ធុរៈជនភ្ញាក់រលឹក និងរួសរាន់បង់ថ្លៃសេវាប្រមូលសំរាម សំណងរឹង ឲ្យបានទាន់ពេលវេលាកំ​ណត់​។ ដោយឡែក ថ្លៃសេវាប្រមូលសំរាមខែតុលា ឆ្នាំ២០២០ ត្រូវកំណត់នៅត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០៕

(ដោយ៖ ឡេង ដេត)