តៃវ៉ាន់ សាងសង់នាវាមុជទឹកថ្មី ត្រៀមការពារខ្លួនពីការគំរាមកំហែងរបស់ចិន

តៃវ៉ាន់៖ ស្ថានការណ៍រវាងកោះតៃវ៉ាន់ជាមួយចិន កាន់តែមានភាពតានតឹងខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលសកម្មភាព របស់ប្រទេសចិន និងកោះតៃវ៉ាន់ ហាក់ធ្វើឡើងឌឺដងដាក់គ្នាមិនឈប់។

ពិភពលោកកំពុងមានការព្រួយបារម្ភ ជុំវិញ​ការផ្ទុះសង្គ្រាមនៅជ្រោយសមុទ្រតៃវ៉ាន់ដែលសង្គ្រាមនេះ កើតឡើងពី​មហាយក្ស​ចិនវាយកាន់កាប់អតីតទឹកដីរបស់ខ្លួនយកត្រលប់មកវិញ ក្រោយរបូតបាត់ដោយសារសង្គ្រាលស៊ីវិលក្នុងឆ្នាំ១៩៤៩។ 

មន្ត្រីនាំពាក្យកោះតៃវ៉ាន់ លោក សាវអឺ ចាង (Xavier Chang)​បាននិយាយ ​នៅថ្ងៃ សុក្រនេះថា តៃវ៉ាន់នឹងចាប់ផ្តើមសាងសង់​ នាវា មុជទឹកដោយខ្លួនឯងនៅសប្តាហ៍ ក្រោយនេះដើម្បីទប់ទល់ទៅនឹងការគំរាមកំហែងរបស់មហាយក្សចិន។

 ផែនការសាងសង់នាវាមុជទឹកថ្មីជាលើកដំបូង មានបញ្ចូលនាវាចំនួន៨គ្រឿង ដើម្បីបង្កើន​ ការការពារដែនកោះតៃវ៉ាន់។

ប្រធានាធិបតីកោះតៃវ៉ាន់ លោក ស្រី សៃ អ៊ីងវិន (Tsai Ing-wen) នឹងអញ្ជើញចូលរួមពិធីនៅថ្ងៃអង្គារ៍សប្តាហ៍ក្រោយនេះ ដើម្បីចាប់ផ្តើមការងារ។

 កម្មវិធីនេះ គឺជាផ្នែកមួយនៃការធ្វើទំនើបកម្មយោធារបស់លោក ស្រី សៃ ហើយនិងផែនការដ៍មានប្រសិទ្ធភាពរបស់កោះតៃវ៉ាន់ខ្លួន ឯង។

រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយនៅខែកញ្ញាថា ដែនកោះតៃវ៉ាន់មានសិទ្ធពេញលេញ ក្នុងការការពារខ្លួន ហើយវាយបក ចំពោះការគំរាមកំហែងពីកប៉ាល់ និងយន្តហោះចម្បាំង របស់ចិន ដែលមានបំណងរំលោភដែនកោះតៃវ៉ាន់។

យោធាតៃវ៉ាន់បានបញ្ជាក់ថាខ្លួនមាននិតិវិធីច្បាស់លាស់ក្នុងការឆ្លើយតបជាមួយចិន។

សូមជំរាបថា នាវាមុជទឹកដំបូង មានតម្លៃ១.៧២ ពាន់​ លាន ដុល្លារ (US$1.72 billion) អាចនឹងរួចរាល់នៅចុងឆ្នាំ ២០២៤។

ថ្មីៗនេះ តៃវ៉ាន់មាននាវាមុជទឹក៤គ្រឿង ហើយមានពីរគ្រឿងយកមកពីសង្គ្រាមលោកលើកទី២។ 

ប្រព័ន្ធផ្សព្វផ្សាយកោះតៃវ៉ាន់ រាយការណ៍ថា តាមពិតផែនការសាងសង់នាវមុជទឹក ត្រូវបានពន្យាពេល ប៉ុន្តែ កងទ័ពជើងទឹកតៃវ៉ាន់ បាននិយាយកាលពីថ្ងៃទី២ ដើមខែវិច្ឆិកានេះថា កោះនឹងចាប់ផ្តើមសាងសង់នាវតំបូងនៅខែនេះ នៅកន្លែងសាងសង់ថ្មី៕

(ដោយ៖ ឡេង ដេត)