ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ ពីបទលួចប្លន់ប្រជាធិបតេយ្យ របស់ប្រជាជនអាមេរិក

(អន្តរជាតិ)៖ ក្នុងការផ្សាយមួយរបស់ទូរទស្សន៍ CNN កាលពីយប់ថ្ងៃសុក្រ (ម៉ោងនៅអាមេរិក) បានឲ្យដឹងថាពេលនេះលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងព្យាយាមលួចប្លន់យកការបោះឆ្នោត ដោយសេរី និងត្រឹមត្រូវមួយ ដែលក្នុងការបោះឆ្នោតនេះ បានធ្វើឲ្យគាត់ទទួលការចាញ់ លោកចូ បៃដិន យ៉ាងធ្ងន់ធ្ងរបំផុត។

ការប្រកាសរបស់លោកត្រាំ ដែលមិនទទួលយកលទ្ធផលនៃការបោះឆ្នោត ក៏ដូចជាការចោទប្រកាន់ថា មានការលួចបន្លំសន្លឹកឆ្នោត គឺជាការបំផ្លាញនូវគោលការណ៍ជាមូលដ្ឋាននៃប្រជាធិបតេយ្យរបស់អាមេរិក។ គាត់បានព្យយាមបំផ្លាញចោលនូវសម្លេងឆ្នោតរបស់ប្រជាជនអាមេរិករាប់ពាន់ រាប់ម៉ឺនសន្លឹក។

លោកត្រាំ បានហៅមេដឹកនាំរដ្ឋមីស៊ីហ្គែន ដែលមកពីគណបក្សសាធារណរដ្ឋ ឲ្យទៅជួបគាត់នៅថ្ងៃសុក្រ ដែលអាចបានសន្និដ្ឋានថា ពួកគេមានបំណងបញ្ចុះបញ្ចូលឲ្យធ្វើជាមិនដឹងមិនលឺ ចំពោះការប្រកាសអំពីជោគជ័យរបស់លោកចូ បៃដិន នៅក្នុងរដ្ឋមួយនេះ ហើយបញ្ជូនពាក្យបណ្តឹងតវ៉ាអំពីការលួចបន្លំសន្លឹកឆ្នោត ទៅកាន់គណៈកម្មការបោះឆ្នោត ដែលគាត់ជឿថា ជាអ្នកលំអៀងទៅរកគាត់៕

ដោយ ៖សារឹទ្ធ
សម្រួលផ្សាយ៖ Micheal